​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួង​គមនាគមន៍​ ​សាធារណរដ្ឋ​ឥណ្ឌា​ ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័យ​គមនាគមន៍​”

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​រសៀល​ថ្ងៃ​ច័ន្ទ ​១​៣​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​ធិ​ប​តី​ភាព​ ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួង​គមនាគមន៍​ ​សាធារណរដ្ឋ​ឥណ្ឌា​ ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័​យ​គមនាគមន៍​” ​និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូរគមនាគមន៍​(C-​DOT​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​ភាគី​ឥណ្ឌា​ ​ប្រមាណ​ ​១​០​០​រូប​។​

 

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មាន​មតិ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សាធារណរដ្ឋ​ឥណ្ឌា​ ​និង​បាន​វាយ​តម្លៃ​ខ្ពស់​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ឥណ្ឌា​នា​ពេល​កន្លងមក​ ​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​មជ្ឈមណ្ឌល​ឧ​ត្ត​មា​នុ​វត្ត​ន៍ ​និង​ការសិក្សា​លើ​ “​ភូមិ​ឌី​ជី​ថល​”​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​លើកឡើង​ថា​ ​អនុស្សរណៈ​យោគ​យល់គ្នា​ដែល​យើង​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ​គឺជា​ការ​បោះជំហាន​ថ្មី​មួយទៀត​លើ​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​យើង​ទាំងពីរ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បន្ថែម​លើ​កិច្ច​សហប្រតិបត្តិការ​ដែល​យើង​មាន​នា​ពេល​កន្លងមក​ ​ដើម្បី​ទាញ​នូវ​សក្តានុពល​នៃ​ការ​រីក​ចម្រើន​ឈាន​មុខ​គេ​មួយ​លើ​វិ​ស័​យ​នេះ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ ​សម្រាប់​ការ​អភិវឌ្ឍ​វិ​ស័​យ​ទូរគមនាគមន៍​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​គណៈប្រតិភូ​សា​ធារ​ណ​ឥណ្ឌា​ ​បាន​ទស្សនកិច្ច​ ​អំពី​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​របស់​ឥណ្ឌា​នៅ​ខេត្ត​សៀមរាប​ ​វិទ្យាស្ថាន​ជាតិ​NIP​TIC​T​ ​និង​ ​ទស្សនកិច្ច​ទីតាំង​សម្រាប់​សិក្សា​លើ​គម្រោង​សាកល្បង​សម្រាប់​អភិវឌ្ឍន៍​ភូមិ​ឌី​ជី​ថល​នៅ​ស្រុក​ទ្រាំង​ ​ខេត្ត​តាកែវ​ ​ផង​ដែរ​៕​

 

អត្ថបទជាប់ទាក់ទង