ឯកឧត្តមរដ្ឋលេខាធិការ ជា មានិត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបណ្តាញកុំព្យូទ័រប្រើប្រាស់ពាក់ព័ន្ធនឹងការងាររដ្ឋបាលក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ឯកឧត្តម ជា មានិត រដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ជា មានិត រដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបណ្តាញកុំព្យូទ័រប្រើប្រាស់ពាក់ព័ន្ធនឹងការងាររដ្ឋបាលក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងឯកសារតាមបែបឌីជីថល សម្រាប់ដំណើរការក្នុងការងាររដ្ឋបាលអោយមានភាពកាន់តែល្អប្រសើរថែមទៀត៕