ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​កា​រដាក់​ដំណើរ​ការសាកល្បង​ ​T​e​l​e​medicine​ ​នៅ​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

 

     ​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​០​១​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​កា​រដាក់​ដំណើរ​ការសាកល្បង​ ​T​e​l​e​medicine​ ​នៅ​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយក្រុម​អ្នកជំនាញ​បច្ចេកទេស​មកពី​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដោយ​បាន​បង្ហាញ​ពី​គម្រោង​នៃ​កា​រដាក់​ដំណើរ​ការសាកល្បង​នេះ​ផង​ដែរ​។​

*​T​e​l​e​medicine​ ​គឺជា​ដំណើរការ​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ​និង​ការ​ព្យាបាល​អ្នកជំងឺ​ពី​ចម្ងាយ​ ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ​ដោយ​មិន​ចាំបាច់​មើលឃើញ​ដោយ​ផ្ទាល់​។​ ​វេជ្ជបណ្ឌិត​អាច​ប្រើប្រាស់​ការ​ផ្សាយបន្តផ្ទាល់​ ​ដូចជា​ វីដេអូ​ (​Video Conference​), ​ស​ម្លេ​ង​ (​Audio​), ​ឬ​ផ្ញើ​សារ​បន្ទាន់​ (​Message​) ​ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​របស់​អ្នកជំងឺ​ ​និង​ធ្វើ​រោគវិនិច្ឆ័យ​ពី​ស្ថានភាព​របស់​អ្នកជំងឺ​ពី​ចម្ងាយ​។​ ​ក្នុង​ន័យ​នេះ​ ​កា​រដាក់​ដំណើរ​ការសាកល្បង​ ​T​e​l​e​medicine​ ​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​មាន​គោលបំណង​សំខាន់​គឺ​៖​

-​ផ្តល់​ការ​គាំទ្រ​សុខភាព​នៅ​ជនបទ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​

-​ផ្តល់​ភាព​ងាយស្រួល​ ​និង​ឆាប់រហ័ស​ដល់​វេជ្ជបណ្ឌិត​ក្នុង​តំបន់​ ​សុំ​ជំនួយ​ពី​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​ជាតិ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ពី​ចំងាយ​តាមរយៈ​ប្រព័ន្ធ​ ​Video Conference​

-​ធ្វើ​អោយ​ប្រសើរ​ឡើង​ក្នុង​ការ​រក្សាទុក​ទិន្នន័យ​អ្នកជំងឺ​ប្រភេទ​ជំងឺ​ ​រោគវិនិច្ឆ័យ​ ​វិធី​ព្យាបាល​ ​និង​ប្រភេទ​ឱសថ​ដែល​បាន​ប្រើប្រាស់​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​រួម​មួយ​ដែល​អាច​ចែករំលែក​ទៅកាន់​មន្ទីរពេទ្យ​ផ្សេងៗ​បាន​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍