​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ពិធី​ចុះហត្ថលេខា​ ​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ ​រវាង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កម្ពុជា​ ​និង​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​ ​វៀតណាម​

Ministry of Post and Telecommunications

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា

​រាជធានី​ភ្នំពេញ​៖​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៩​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​ ឯកឧត្តម​ N​guy​e​n ​Man​h​ ​H​un​g​ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​ ​នៃ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ ​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​ ​វៀតណាម​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​។​

ឯកឧត្តម​ N​guy​e​n ​Man​h​ ​H​un​g​ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​ ​នៃ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​កិច្ច​សហប្រតិបត្តិការ​នេះ​ ​គឺជា​ការ​ពង្រឹង​យន្ត​ការដែល​មានស្រាប់​ក្នុង​ការ​សម្របសម្រួល​ការ​ឆ្លង​រំខាន​ក្នុង​ការប្រើប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​សម្រាប់​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​និង​ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រាប់បញ្ចូល​ទាំង​កិច្ច​សហការ​ ​ការ​ចែករំលែក​ឧ​ត្ត​មា​នុ​វត្ត​ក្នុង​កិច្ច​ដំណើរ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​សោត​ទ​ស្សន៍​ពី​ ​Anal​o​g​ ​ទៅ​ ​Digital​ ​ដើម្បី​បង្វែរ​ ហ្វ្រេ​កង់​ស៍​វិទ្យុគមនាគមន៍​មក​ប្រើប្រាស់​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​ដែល​មាន​តម្លៃ​ខាងសេដ្ឋកិច្ច​ជាង​។​ ​ហើយ​បន្ត​ជំរុញ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ ​សិក្ខាសាលា​ ​ការ​តាំង​ពិព័រណ៍​ ​និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក​ ​នៅ​គ្រប់​ក​ម្រិ​ត​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សំណូមពរ​ស្នើ​ដល់​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​ ​វៀតណាម​ ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ផ្នែក​មួយ​ចំនួន​ដែល​មាន​ភាគី​វៀតណាម​មាន​សក្តានុពល​ ​ដូចជា​៖​

(​១​).វិ​ស័យ​ប្រៃសណីយ៍​ ​ក្នុង​បរិ​បទ​នៃ​ការ​តម្រង់​ទិស​ឆ្ពោះទៅ​សេដ្ឋកិច្ច​ឌី​ជី​ថល​

(​២​).​ពង្រឹង​សមត្ថភាព​ផ្នែក​គ្រប់គ្រង​ ​និង​តាមដាន​ការប្រើប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​ទូរគមនាគមន៍​

(​៣​).​បំប៉ន​ចំណេះ​ដឹង​ផ្នែក​សន្តិសុខ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​រដ្ឋាភិបាល​អេ​ឡិច​ត្រូទិ​ក​ ​និង​ប្រព័ន្ធ​ 5​G​

(​៤​).​ពង្រឹង​សមត្ថភាព​ការងារ​អធិការកិច្ច​ ​និង​ការ​ធ្វើ​កោ​សល្យ​វិច័យ​ចំពោះ​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ក៏​មានការ​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៃ​ក្រសួង​ប្រៃស​ណី​យ៍​និង​ទូរគមនាគមន៍​ ​ជាមួយ​ ​អាជ្ញាធរ​សន្តិសុខ​ព័ត៌មាន​ ​ក្រសួង​ព័ត៌មាន​និង​គមនាគមន៍​ ​វៀតណាម​ ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ព័ត៌មាន​វិទ្យា​​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍