​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ប​.​ទ​.​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​នៅ​ប្រទេស​វៀតណាម​

Ministry of Post and Telecommunications

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​ល្ងាច​ថ្ងៃពុធ​ ​១​៥​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ទៅ​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​១​ ​ដល់​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​។​ ​សន្និសីទ​ស្ដីពី​ 5​G​ ​នេះ​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​ទាំង​១​០​ ​ព្រមទាំង​ប្រទេស​ជា​ដៃ​គូសន្ទនា​រួម​មាន​ ​ប្រទេស​ចិន​ ​ជប៉ុន​ ​កូរ៉េ​ ​ឥណ្ឌា​ ​និង​ប្រតិភូ​អម​មួយ​ចំនួន​ទៀត​។​ ​គោលបំណង​សំខាន់​នៃ​សន្និសីទ​ស្ដីពី​ 5​G​ ​នេះ​គឺ​ ​ដើម្បី​ពិនិត្យ​អំពី​សារៈសំខាន់​នានា​ក្នុង​ការ​អភិវឌ្ឍ​លើ​ប្រព័ន្ធ​5​G​ ​ព្រមទាំង​ពិភាក្សា​និង​ចែករំលែក​អំពី​បញ្ហា​ ​បទ​ប្បញ្ញត្តិ​និង​គោល​នយោបាយ​ផ្សេងៗ​ ​សេវាកម្ម​និង​បច្ចេកវិទ្យា​ ​ករណី​អាជីវកម្ម​ផ្សេងៗ​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍