ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​

Ministry of Post and Telecommunications

​ប្រទេស​វៀតណាម​៖​ ​ថ្ងៃ​ព្រហស្បតិ៍​ ​០​១​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​១​ ​ដល់​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​។​ ​សន្និសីទ​ស្ដីពី​ “5​G​” ​នេះ​មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​សមាជិក​អា​ស៊ាន​ទាំង​១​០​ ​ព្រមទាំង​ប្រទេស​ជា​ដៃ​គូសន្ទនា​រួម​មាន​ ​ប្រទេស​ចិន​ ​ជប៉ុន​ ​កូរ៉េ​ ​ឥណ្ឌា​ ​តំណាង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​IT​U ​តំណាង​G​S​MA​ ​ប្រតិបត្តិ​ករ​ ​និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​ 

 

​នៅ​ក្នុង​សន្និសីទ​នេះ​ដែរ​ ​មានការ​ធ្វើ​បទ​បង្ហាញ​ចែករំលែក​ព័ត៌មាន​ពី​បណ្តា​ប្រទេស​និង​ស្ថាប័ន​ដែល​ចូលរួម​ ​លើ​កិច្ចការ​ដែល​រៀបចំ​ដើម្បី​ត្រៀម​សម្រាប់​ 5​G​ ​ក្នុង​នោះ​រួម​មាន​៖​ ​ការរៀបចំ​គោល​នយោបាយ​ជាតិ​ ​បណ្តាញ​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​សន្តិសុខ​ ​ព័ត៌មាន​វិទ្យា​ ​ការ​គ្រប់គ្រង​វិសាលគម​ន៍ ​ការ​វិនិយោគ​ ​និង​កិច្ច​សហប្រតិបត្តិការ​ ​ក្នុង​ក្របខណ្ឌ​អា​ស៊ាន​ជាដើម​។​

​នៅ​ក្នុង​ឱកាស​ចូលរួម​សន្និសីទ​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​គណៈប្រតិភូ​ក្រសួង​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​សន្តិសុខ​ព័ត៌មាន​របស់​​​ក្រសួង​ព័ត៌មាន​ ​និង​ ​គមនាគមន៍​វៀតណាម​(​M​I​C) ​ស្តីពី​ផែន​ការរៀបចំ​មជ្ឈមណ្ឌល​សន្តិសុខ​ព័ត៌មាន​នៅ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​អោយ​អោយ​រួចរាល់​ត្រឹម​ខែ​តុលា​ឆ្នាំ​២​០​១​៩​ ​ស្របតាម​ស្មារតី​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​តេជោ​នាយក​រដ្ឋ​ន្ត្រី ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​M​I​C ​នា​ថ្ងៃ​ទី​១​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​នា​ពេលថ្មីៗនេះ​ ​ក្នុង​ការ​ជួយ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សន្តិសុខ​ពត៌មាន​វិទ្យា​នៅ​ក្នុង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរ​គ​នាគ​ម​ន៍​។​

​ជាមួយគ្នា​នេះ​ ​គណៈប្រតិភូ​កម្ពុជា​បាន​អញ្ជើញ​ ​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​ ​ក្រុមហ៊ុន​Vie​t​t​e​l​ ​និង​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​Vie​t​t​e​l​ ​Group​ ​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍