ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ នៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិ ស.អ. – CBRD Fund) លើកទី១២
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ព្រឹកថ្ងៃអង្គារ ០៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ (មូលនិធិ ស.អ. – CBRD Fund) លើកទី១២ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
(១). របាយការណ៍វឌ្ឍនភាពការងារលេខាធិការដ្ឋាន របស់មូលនិធិ ស.អ.
(២). បទបង្ហាញពីរបាយការណ៍ ‘‘Tech Start Up Report’’
(៣). របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តគម្រោងបំពាក់កុំព្យូទ័រ នៅតាមសាលាមធ្យមសិក្សាទុតិយភូមិ
(៤). គោលការណ៍ និងនីតិវិធីស្តីពីការផ្តល់ហិរញ្ញប្បទានមូលនិធិ ស.អ.៕