​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ត​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ដើម្បី​សិក្សា​ ​និង​ពិនិត្យ​លទ្ធភាព​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុីនធឺ​ណិ​ត​ថ្នាក់​ជាតិ​

Ministry of Post and Telecommunications

​     រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ ​០​៦​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ត​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ដើម្បី​សិក្សា​ ​និង​ពិនិត្យ​លទ្ធភាព​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត​ថ្នាក់​ជាតិ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​ ​     គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ ​គឺ​ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ជាតិ​ ​ជ​ម្រុ​ញ​ការ​ផ្ដល់​សេវា​អុីន​ធឺ​ណិ​ត​ល្បឿន​លឿន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ​ការ​ផ្ដល់​សេវា​របស់​រាជរដ្ឋាភិបាល​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ត្រៀម​នូវ​ការ​ឈាន​មកដល់​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​និង​ចូល​រួមចំណែក​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​នៃ​ព្រះរាជាណាចក្រកម្ពុជា​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”