​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ជាស​ហ​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​

Ministry of Post and Telecommunications

​ព្រឹក​ថ្ងៃសុក្រ​ ​១​០​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​ជាស​ហ​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019) ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​៥​ ​ដល់​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​

​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​នេះ​ ​រៀបចំ​ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) ដោយមាន​ការ​គាំទ្រ​ដោយ​ ​​​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ​ក្រសួង​ឧ​ស្ស​ហ​កម្ម​និង​សិប្បកម្ម​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​ ​រដ្ឋមន្ត្រី​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អា​ស៊ាន​ ​សហគ្រាស​IT​ វិនិ​យោគិន​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​និង​វាគ្មិន​ល្បី​ៗ​ទាំង​ក្នុងស្រុក​ ​ក្នុង​តំបន់​ ​និង​ជុំវិញ​ពិភពលោក​ជាច្រើន​រូប​ទៀត​។​ 

​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019) ​បាន​ឆ្លុះបញ្ចាំង​អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ជាតិ​ឆ្ពោះទៅ​កាន់​របត់​ថ្មី​មួយ​ ​ដែល​ហៅថា​ ”​សេដ្ឋកិច្ច​ឌី​ជី​ថល​” ​និង​ត្រៀមលក្ខណៈ​ដល់​កម្ពុជា​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​នា​ឆ្នាំ​២​០​២​៥​។​ ​ក្នុង​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​នេះ​ផង​ដែរ​ ​ក៏មាន​ការរៀបចំ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ ​ដែល​ផ្តោត​លើ​និន្នាការ​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន​ខ្លាំង​ ​និង​តម្រូវ​ការ​សហប្រតិបត្តិការ​អន្តររដ្ឋាភិបាល​ ​ក្រោម​ប្រធាន​បទ​ “​ការ​ត្រៀម​ខ្លួន​សម្រាប់​ឧស្សាហកម្ម​ជំនាន់​ទី​៤​” ​ផង​ដែរ​។​

*​គួរ​គូស​បញ្ជាក់​ផង​ដែរ​ថា​៖​ ​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ ​បាន​នាំមក​នូវ​គំនិតច្នៃប្រឌិត​ថ្មី​បំផុត​ ​និង​ទំនើប​បំផុត​នៅ​ក្នុង​បច្ចេកវិទ្យា​ឌី​ជី​ថល​មកកាន់​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ ​០​៣​ថ្ងៃ​ ​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ដឹកនាំ​ ​ការយល់​ដឹង​ ​និង​ដំណោះស្រាយ​ជាក់ស្តែង​។​ ​ថ្នាក់​ដឹកនាំ​ដែល​មាន​គំនិតច្នៃប្រឌិត​ ​និង​ចក្ខុវិស័យ​អន្តរជាតិ​មកពី​ផ្នែក​អាជីវកម្ម​ ​រដ្ឋាភិបាល​ ​និង​អ្នក​សិក្សា​ ​បាន​មក​ប្រមូលផ្តុំ​ពិភាក្សាគ្នា​ដើម្បី​បង្ហាញ​ពី​និន្នា​ករ​ ​និង​ការ​អភិវឌ្ឍន៍​ថ្មីៗ​នៅ​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ព្រមទាំង​ផ្តល់​គំនិត​ ​និង​ទស្សនវិស័យ​របស់​ពួកគេ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​ជួបប្រទះ​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​ទូទាំង​ពិភពលោក​៕​

 

អត្ថបទជាប់ទាក់ទង