​កិច្ចប្រជុំ​ថ្នាក់​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ ​និង​ក្រុមប្រឹក្សា​និយ័ត​កម្ម​ទូរគមនាគមន៍​ ​ក្រៅផ្លូវការ​អា​ស៊ាន​លើក​ទី​១​ (1s​t​ ​A​SEA​N ​T​E​L​SO​M​-​AT​RC ​Leader​s’ ​Retreat​) ​នៅ​ទីក្រុង​ម៉ា​នី​ល ​ប្រទេស​ហ្វីលីពីន​

Ministry of Post and Telecommunications

​ប្រទេស​ហ្វីលីពីន​ ​៖​ ​នៅ​ថ្ងៃអង្គារ​ ​០​៥​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​តុល​ ​ញ៉​ក់ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​កម្ពុជា​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ ​និង​ក្រុមប្រឹក្សា​និយ័ត​កម្ម​ទូរគមនាគមន៍​ ​ក្រៅផ្លូវការ​អា​ស៊ាន​លើក​ទី​១​ (1s​t​ ​A​SEA​N ​T​E​L​SO​M​-​AT​RC ​Leader​s’ ​Retreat​) ​រយ​:​ពេល​ ​២​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​៩​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​។​ 

​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​លើ​របៀប​វារ​:​សំខាន់​ៗ​មួយ​ចំនួន​ ​រួម​មាន​៖​

– ​ពិភាក្សា​លើ​ចំណុច​សំខាន់​ៗ​ ​តាម​ការ​ប្រគល់​ភារកិច្ច​ពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​ឌី​ជី​ថល​អា​ស៊ាន​កាលពី​ថ្ងៃ​ទី​២​៨​-​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ប្រទេស​ថៃ​ ​ដែល​ផ្តោត​លើ​៖​

(​១​) ​ស្នើ​ពិចារណា​ប្តូរ​ឈ្មោះ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ (​T​E​L​M​IN​) ​ទៅជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌី​ជី​ថល​អា​ស៊ាន​ (​២​) ​ពិនិត្យពិចារណា​លើ​ធាតុ​ចូល​ថ្មីៗ​ទៅ​ក្នុង​ផែនការ​មេ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​អា​ស៊ាន​ ​២​០​២​៥​ ​និង​ (​៣​) ​ពិនិត្យ​ ​និង​ពិចារណា​បង្កើត​ឱ្យ​មាន​យន្ត​ការ​កិច្ចពិភាក្សា​ជាមួយ​វិ​ស​័​យ​ដទៃទៀត​នៅ​ក្នុង​សសរស្តម្ភ​ ​សហគមន៍​សេដ្ឋកិច្ច​អា​ស៊ាន​ (​A​E​C) ​ទាក់ទង​នឹង​ប្រធាន​បទ​ ​ការផ្លាស់ប្តូរ​ឌី​ជី​ថល​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ ​៤​.​០​។​ 

-​ត្រួតពិនិត្យ​និង​ពិភាក្សា​ចំពោះ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​ស្ថិត​ក្នុង​ផែនការ​សកម្មភាព​២​០​១​៩​ ​ក្នុង​ក្របខ័ណ្ឌ​ផែនការ​មេ​អា​ស៊ាន​លើ​វិ​ស​័​យ​ ​I​C​T​ (​AIM​ 2020)

– ​ពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ ​របស់​មូលនិធិ​ ​I​C​T​ ​អា​ស៊ាន​

– ​ពិនិត្យ​ ​ពិភាក្សា​និង​កំណត់​គម្រោង​អាទិភាព​ ​ដែល​ប្រទេស​ជា​សមាជិក​អា​ស៊ាន​ស្នើ​ឡើង​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២​០​២​០​ខាងមុខ​ ​ដោយ​ប្រើប្រាស់​កញ្ចប់​មូលនិធិ​ ​I​C​T​ ​អា​ស៊ាន​ 

– ​ពិភាក្សា​លើ​ការ​វាយ​តម្លៃ​ចុង​បញ្ចប់​លើ​ការ​អនុវត្ត​ផែនការ​មេ​ ​I​C​T​ ​អា​ស៊ាន​ 2020 (​AIM​-2020) 

– ​ពិនិត្យពិចារណា​ក្នុង​ការ​រៀបចំផែនការ​មេ​ ​I​C​T​ ​អា​ស៊ាន​ថ្មី​ (​AIM​ 2025)

– ​ពិភាក្សា​លើ​ប្រធាន​បទ​អាទិភាព​ ​ដើម្បី​ស្វែងរក​កិច្ច​សហការ​ជាមួយ​ដៃគូ​ខាងក្រៅ​ជាដើម​៕​

អត្ថបទជាប់ទាក់ទង