​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ​ស្តីពី​ធុរកិច្ច​បង្កើត​ថ្មី​(​Start​up​ ​Nation​s ​Ministerial​) ​និង​កិច្ចប្រជុំ​ពិភពលោក​ ​ស្តីពី​សហគ្រិន​ភាព​ (​G​l​ob​a​l​ ​E​n​t​rep​r​e​n​e​ur​ship​ ​Congress​) ​នៅ​រាជធានី​ម៉ា​ណា​ម៉ា​ ​ប្រទេស​បា​រ៉ែ​ន​

Ministry of Post and Telecommunications

 

​ប្រទេស​បា​រ៉ែ​ន​៖​ ​ថ្ងៃ​ច​ន្ទ ​១​១​កើត​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​.) ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​. ​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​., ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​, ​តំណាង​ក្រុមហ៊ុន​មកពី​វិ​ស័​យ​ឯកជន​ ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​ធុរកិច្ច​បង្កើត​ថ្មី​ (​Start​up​ ​Nation​s ​Ministerial​) ​និង​កិច្ចប្រជុំ​ពិភពលោក​ស្តីពី​សហគ្រិន​ភាព​ (​G​l​ob​a​l​ ​E​n​t​rep​r​e​n​e​ur​ship​ ​Congress​) ​ចាប់ពី​ថ្ងៃ​ទី​១​៥​ ​ដល់​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​រាជធានី​ម៉ា​ណា​ម៉ា​ ​នៃ​ប្រទេស​បា​រ៉ែ​ន​។​

​កិច្ចប្រជុំ​ ​Start​up​ ​Nation​s ​Ministerial​ ​គឺជា​វេទិកា​សន្ទនា​ក​ម្រិ​ត​ខ្ពស់​ប្រចាំ​ឆ្នាំ​មួយ​ដែល​ថ្នាក់​ដឹកនាំ​ក្នុង​វិ​ស័យ​សាធារណៈ​ ​និង​អ្នកជំនាញ​ផ្នែក​សហគ្រិន​ភាព​នៅ​ទូទាំង​ពិភពលោក​ ​ជួបជុំ​ដើម្បី​ពិភាក្សា​ស្វែងរក​យន្ត​ការ​ជំរុញ​សហគ្រិន​ភាព​ ​ដោះស្រាយបញ្ហា​ប្រឈម​ ​និង​លើកទឹកចិត្ត​បន្ថែម​ចំពោះ​ធុរកិច្ច​បង្កើត​ថ្មី​ (​T​e​c​h​ ​Start​up​) ​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​អាជីវកម្ម​ទាំងនោះ​មានការ​វិវត្ត​ក៏ដូចជា​រីក​ចម្រើន​ទៅមុខ​បន្ថែម​ទៀត​ផង​ដែរ​។​ ​ក្នុង​កិច្ចប្រជុំ​នេះ​ ​បាន​ផ្តោត​លើ​ប្រធាន​បទ​ចំនួន​បី​គឺ​ ​ទី​១​. ​បទពិសោធន៍​ជាគោល​នយោបាយ​ដែល​មិន​ទទួល​បាន​ភាព​ជោគជ័យ​៖​ ​ផ្តោត​លើ​ការ​ជួយ​ដល់​ថ្នាក់​ដឹកនាំ​ទូទាំង​ពិភពលោក​ពិចារណា​និង​ជៀសវាង​នូវ​កំហុស​ដដែល​ៗ​, ​ទី​២​. ​អភិក្រម​ល្អ​បំផុត​សម្រាប់​ដោះស្រាយបញ្ហា​ប្រឈម​ដែល​ត្រូវ​បាន​ចោទ​ក្នុង​ក្របខណ្ឌ​និយ័ត​កម្ម​, ​និង​ទី​៣​. ​ការរៀបចំ​គោល​នយោបាយ​ដោយ​ផ្អែកលើ​យន្ត​ការ​ថ្មី​នៃ​ការ​វិភាគ​ទិន្នន័យ​។​ ​ដោយមាន​អ្នកចូលរួម​មកពី​តំណាង​ប្រទេស​ចំនួន​៥​៤​, ​វាគ្មិន​ល្បី​ៗ​, ​អ្នកធ្វើ​ន​វា​នុ​វត្ត​ន៍, ​អ្នកស្រាវជ្រាវ​ ​និង​អ្នកចូលរួម​មកពី​ជុំវិញ​ពិភពលោក​ប្រមាណ​ជាង​១​០​០​០​នាក់​។​

​ជាមួយគ្នា​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក​ Jo​h​n K​i​l​mart​in​, ​Executive Director​ – ​I​C​T​ & ​Start​up​ ​Business​ ​Development​, ​ជា​សមាជិក​ក្រុម​បឹ្រក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បា​រ៉ែ​ន​ ​និង​ជា​ស្ថាបនិក​ ​T​e​c​h​ ​start​up​ ​និង​សហគ្រិន​ភាព​នៅ​ប្រទេស​បា​រ៉ែ​ន​ ​អំពី​បទពិសោធន៍​នៃ​ការ​ទទួល​បាន​ភាព​ជោគជ័យ​នៃ​ការ​ជំរុញ​ ​T​e​c​h​ ​Start​up​ ​E​co​system​ ​តាំងពី​ឆ្នាំ​២​០​១​៧​ ​នៅ​ប្រទេស​បា​រ៉ែ​ន​ ​ដែល​មាន​ភាព​ស្រដៀងគ្នា​ទៅ​នឹង​កិច្ចការ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​តាំងពី​ឆ្នាំ​២​០​១​៧​ ​តាមរយៈ​ក្របខណ្ឌ​គោល​នយោបាយ​និង​គតិយុត្ត​ ​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​. ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​ ​០​៥​ ​ទៀត​ ​ដែល​ជា​សេនាធិការ​ដែល​បាន​នឹង​កំពុង​ធ្វើ​កន្លងមក​នេះ​៕​

 

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ