ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ការងារ​ឆ្នាំ​២​០​១​៩​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​០​១​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ការងារ​ឆ្នាំ​២​០​១​៩​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ម​ន្រ្តី​រាជការ​ និ​យោ​ជិ​ក​ ​ព្រមទាំង​វត្តមាន​របស់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​តំណាង​ក្រសួង​-​ស្ថាប័ន​ ​តំណាង​ប្រតិបត្តិ​ករ​ ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ​ផង​ដែរ​។​

​មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​មាន​មតិ​ស្វាគមន៍​ ​និង​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​អស់លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​អង្គភាព​ ​និង​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ ​ព្រមទាំង​មន្ត្រី​រាជការ​ និ​យោ​ជិ​ក​ទាំងអស់​របស់​​​ក្រសួង​ ​ដែល​បាន​ខិតខំ​រួមគ្នា​ក្នុង​ការ​បំពេញ​ភារកិច្ច​ជួយ​ឲ្យ​ក្រសួង​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជាច្រើន​ ​ដើម្បី​បុព្វហេតុ​ជាតិ​ ​និង​ប្រជាជន​ដ៏​ឧត្តុង្គឧត្តម​របស់យើង​។​ ​ហើយ​អង្គ​សន្និបាត​នៅ​ពេលនេះ​ ​គឺជា​វេទិកា​ដើម្បី​ពិគ្រោះពិភាក្សា​គ្នា​ ​វាយ​តម្លៃ​ត្រួតពិនិត្យ​ឡើងវិញ​គ្រប់​លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២​០​១​៨​កន្លងទៅ​ ​និង​រិះរក​គ្រប់​វិធានការ​ដើម្បី​ដោះស្រាយ​ ​កំណត់​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់​ៗ​ ​ធានា​ដល់​កិច្ច​អភិវឌ្ឍន៍​វិ​ស័​យ​ទាំង​បី​ ​នា​ឆ្នាំ​២​០​១​៩​ ​និង​បណ្តា​ឆ្នាំខាងមុខ​ទៀត​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​ ​យើង​ត្រូវ​មាន​គោលដៅ​ការងារ​មួយ​ចំនួន​ដើម្បី​ធ្វើ​ការរៀបចំ​ឲ្យ​ក្លាយទៅជា​សកម្មភាព​ការងារ​ជាក់ស្តែង​សម្រាប់​បន្ត​អនុវត្ត​ ​ដើម្បី​បន្ត​អភិវឌ្ឍន៍​ការ​តភ្ជាប់​ផ្នែក​ឌី​ជី​ថល​តាមរយៈ​ការ​ពង្រឹង​ ​និង​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​មេ​ ​និង​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ ​ព្រមទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរស័ព្ទ​ចល័ត​ ​ប្រកបដោយ​គុណភាព​ ​មាន​លក្ខណៈ​ទំនើប​ទាន់សម័យ​ ​មាន​តម្លៃ​ប្រកួតប្រជែង​ ​និង​មាន​សេវា​គ្របដណ្តប់​ទូទាំង​ប្រទេស​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ស​ង្ឈឹ​ម​យ៉ាង​មុតមាំ​ថា​ ​ឯកឧត្តម​ ​លោកជំទាវ​ ​អស់លោក​ ​លោកស្រី​ ​ជាម​ន្រ្តី​រាជការ​របស់​​​ក្រសួង​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​នៅតែ​ជួយ​គាំទ្រ​ ​និង​ធ្វើ​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​បន្ត​ទៀត​ជាមួយ​ក្រសួង​ដើម្បីឲ្យ​ក្រសួង​អាច​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​នូវ​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២​០​១​៩​ ​និង​បណ្តា​ឆ្នាំខាងមុខ​ទៀត​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ទាំង​បី​ ​រួមចំណែក​អនុវត្តន៍​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ក្រោម​ការ​​​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​និង​ភាព​គ្រប់ជ្រុងជ្រោយ​ ​របស់​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី ។​ ​មុននឹង​បញ្ចប់​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​អញ្ជើញ​បំពាក់​គ្រឿងឥស្សរិយយស​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ការងារ​នា​ពេល​កន្លងមក​ផង​ដែរ​៕​

 

អត្ថបទជាប់ទាក់ទង