​ពិធី​សូត្រ​មន្ត​ ​រាប់បាត្រ​ ​និង​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ ​និង​និវត្តន៍ជន​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

Ministry of Post and Telecommunications

​ព្រឹក​ថ្ងៃអង្គារ​ ​០​៥​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​មូលមតិគ្នា​រៀបចំ​ពិធី​សូត្រ​មន្ត​ ​រាប់បាត្រ​ ​និង​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ ​និង​និវត្តន៍​ជន​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ពេល​ខាងមុខនេះ​។​ 

​មាន​មតិ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ ​និង​និវត្តន៍​ជន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ ​និង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​និវត្តន៍​ជន​ដែល​បាន​ធ្វើ​ពលីកម្ម​ដ៏​ធំធេង​ក្នុង​ការ​លះបង់​កម្លាំង​កាយ​ ​កម្លាំង​ប្រាជ្ញា​ ​ពុះពារ​គ្រប់​ឧបសគ្គ​គ្រប់បែបយ៉ាង​ដោយ​មិន​ខ្លាច​នឿយហត់​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​ស្តារ​ ​និង​អភិវឌ្ឍន៍​វិ​ស​័​យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ប្រទេសជាតិ​ ​និង​ប្រជាជន​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ក្តី​សប្បាយរីករាយ​ ​និង​ស្នាម​ញញឹម​របស់យើង​ទាំងអស់គ្នា​ក្នុង​ពិធី​នេះ​គឺ​បាន​មក​ដោយសារ​ប្រទេស​យើង​មាន​សន្តិភាព​ ​និង​ស្ថេរ​ភាព​ពេញលេញ​ដែល​បាន​មកពី​ការ​ខិតខំ​ទាំង​លំបាក​ ​និង​ពុះពារ​គ្រប់​ឧបសគ្គ​របស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​

*​គូស​បញ្ជាក់​ផង​ដែរ​ ​ដើម្បី​ចូលរួម​អប​អរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្នុងឆ្នាំនេះ​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​ឧប​ត្តម្ភ​ជូន​និវត្តន៍​ជន​ដែល​ជា​សមាជិក​សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ទាំងអស់​នូវ​ទឹកប្រាក់​ចំនួន​ ​១​០​០​.​០​០​០​រៀល​ ​ក្នុង​ម្នាក់ៗ​៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍