ឯកឧត្តមអនុរដ្ឋលេខាធិការ កុយ ពុំ អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់ប្រៃសណីយ៍កម្ពុជា
ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំប្រៃសណីយ៍កម្ពុជា ឯកឧត្តម កុយ ពុំ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលប្រៃសណីយ៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់ប្រៃសណីយ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិកប្រៃសណីយ៍កម្ពុជាផងដែរ៕
ឯកឧត្តម កុយ ពុំ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលប្រៃសណីយ៍កម្ពុជា
ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា