​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ស្តីពី​ភាពជា​ដៃគូ​ ​ក្នុង​ការ​រួមគ្នា​អ​ភិ​វ​ឌ្ឍន៍ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​មុនគេ​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​(​ទ​.​ក​.) ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​T​e​c​h​no​log​i​e​s (​Cam​bo​d​i​a​) ​Co​.,​L​t​d​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​សាធារណរដ្ឋប្រជាមានិត​ចិន​

Ministry of Post and Telecommunications

ព្រឹក​ថ្ងៃអាទិត្យ​ ​៩​រោច​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ទូរគមនាគមន៍​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា​(​ទ​.​ក​.) ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​T​e​c​h​no​log​i​e​s (​Cam​bo​d​i​a​) ​Co​.​,L​t​d​ ​ស្តីពី​ភាពជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​ ​និង​កា​រដាក់​ឱ្យ​ប្រើប្រាស់​មុនគេ​រួមគ្នា​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ពីសំណាក់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​លោក​ ​L​i​ J​in​g​e​ ​អនុប្រធាន​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​។​

​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​ ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​អ្នក​ត្រួសត្រាយផ្លូវ​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​មុនគេ​នៅ​ក្នុង​តំបន់​អា​ស៊ាន​។​ ​ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​តម្រង់​ទិស​ឱ្យ​ទូរគមនាគមន៍​កម្ពុជា​ដែល​ជា​ក្រុមហ៊ុនរដ្ឋ​ ឱ្យ​មាន​សមត្ថភាព​ខ្ពស់​លើ​ការងារ​ដឹកនាំ​ ​និង​គ្រប់គ្រង​ទៅលើ​វិ​ស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្ដន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​។​

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​ការ​អភិវឌ្ឍ​អុី​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ពិតជា​មាន​សារ​:​សំខាន់​ហើយ​សម្តេច​តេជោ ​ចង់​ឃើញ​អ៊ី​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ ​គ្របដណ្តប់​ទៅដល់​ជនបទ​។​ ​ព្រះរាជាណាចក្រកម្ពុជា​ត្រូវការ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ ​ទំនើប​ៗ​សម្រាប់​អភិវឌ្ឍ​វិ​ស័​យ​នេះ​។​ ​លោក​អនុប្រធាន​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា​ ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ទៅលើ​បច្ចេកវិទ្យា​ថ្មី​5​G​ ​ជាមួយ​ក្រុមហ៊ុន​ ​ហើយ​លោក​សូម​គាំទ្រ​ ​និង​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​សម្រេច​នូវ​សមិទ្ធផល​នានា​ ​សំដៅ​ចូលរួម​សម្រេច​នូវ​ទស្សនវិស័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​៕​

 

អត្ថបទជាប់ទាក់ទង