​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ភាពដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ឆ្នាំ​២​០​១​៩​ ​របស់​ប្រៃសណីយ៍​កម្ពុជា​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១​៥​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ប្រជុំ​ប្រៃសណីយ៍​កម្ពុជា​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ “​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ឆ្នាំ​២​០​១​៩​ ​របស់​ប្រៃសណីយ៍​កម្ពុជា​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​, ​ឯកឧត្តម​ អោ​ក​ ​បូរ៉ា​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ ​និង​អស់លោក​ ​លោកស្រី​ ​ជា​បុគ្គលិក​និ​យោ​ជិ​ក​ប្រៃសណីយ៍​កម្ពុជា​ ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​ក្នុង​ឱកាស​បិទ​សន្និបាត​នា​ពេល​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​បាន​មានប្រសាសន៍ថា​ ​ក្នុង​បរិ​ការណ៍​នៃ​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​បច្ចេកវិទ្យា​ ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​ការ​ប្រែប្រួល​ថ្មី​នៃ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​សេវា​ប្រៃសណីយ៍​បែប​ទំនើប​ ​ទាមទារ​ឲ្យ​ប្រៃសណីយ៍​កម្ពុជា​ត្រូវ​មានការ​សម្រេច​ចិត្ត​ឲ្យបាន​លឿន​ ​ឆាប់រហ័ស​ទាន់ពេល​វេលា​រាល់​ការ​វិនិយោគ​ទាំងឡាយ​ ​និង​ត្រូវ​មានការ​ប្រែប្រួល​ទាំង​ក្នុង​ការ​​​ដឹកនាំ​ ​ការ​គ្រប់គ្រង​ធនធានមនុស្ស​ ​ក៏​ដូច​ខ្សែ​សង្វាក់​អាជីវកម្ម​របស់​ខ្លួន​ ​ពិសេស​គិត​គូ​លើ​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ ​និង​សមស្រប​ទៅ​នឹង​សេចក្តីត្រូវ​ការ​ក្នុង​អាជីវកម្ម​ជ​ម្រុ​ញ​ដល់​ដំណើរការ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ច​ (​E​-​commerce​) ​ដើម្បី​បង្កើន​ចំណូល​របស់​ខ្លួន​ស្រប​ទៅតាម​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​របស់​រាជរដ្ឋាភិបាល​នា​សម័យកាល​ឆ្លាតវៃ​ជំនាន់​ ​៤​.​០​។​ ​ម្យ៉ាងទៀត​ ​ការ​ពង្រាយ​សាខា​ឲ្យបាន​កាន់តែ​ច្រើន​នៅ​តាម​ទីប្រជុំជន​ ​ឬ​កា​រដាក់​បញ្ជរ​នៅ​ទីតាំង​អគារ​ទំនិញ​ធំ​ៗ​ ​ធ្វើ​យ៉ាងណា​បង្ខិត​សេវា​ប្រៃសណីយ៍​ឲ្យ​នៅ​ជិត​ ​និង​នៅ​រួម​ជាមួយ​ទីតាំង​ផ្តល់​សេវា​ផ្សេងៗ​ ​និង​ត្រូវ​បន្ត​ការ​គិតគូរ​តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ ​អាជីវកម្ម​ ​សេវាកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​សម្បូរ​បែប​ដោយ​ទាញ​យក​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​បញ្ចូល​គ្នា​ជាមួយ​កត្តា​មនុស្ស​ ​សំដៅ​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវ​ការ​នា​ពេល​បច្ចុប្បន្ន​ក៏ដូចជា​អនាគត​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍