ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលជួបជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ
រសៀលថ្ងៃអង្គារ ០៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលជួបជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សូមទេវតាឆ្នាំថ្មី ព្រះនាម ធុង្សៈទេវី សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕