​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​អគ្គនាយក​រង​ ​នៃ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

ឯកឧត្តម ត្រាំ អុីវតឹក​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​រាជធានី​ភ្នំពេញ​៖​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៣​រោច​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​លោក​ ​Z​H​A​O ​M​IN​ ​អគ្គនាយក​រង​ ​នៃ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ប្រៃសណីយ៍​ ​ក្នុង​គោលបំណង​សំខាន់​ៗ​ដូចជា​៖​ (​១​).​ដើម្បី​ផ្លាស់ប្តូរ​យោបល់​លើ​ការងារ​សំខាន់​ៗ​របស់​សហភាព​ប្រៃសណីយ៍​សកល​ (​UP​U) ​ដែល​រួម​ទាំង​ការ​កែ​សម្រួល​ប្រព័ន្ធ​គិតថ្លៃ​សេវា​ចែក​បញ្ញើ​គោលដៅ​ចុងក្រោយ​ (​Terminal​ ​Dues​) ​និង​ការ​បង់​វិភាគទាន​សមាជិកភាព​ (​Contribution​ ​Scheme​), (​២​).​បោះឆ្នោត​ជ្រើសរើស​សមាជិកភាព​របស់​ ​UP​U ​ក្របខ័ណ្ឌ​នៃ​ក្រុមប្រឹក្សារដ្ឋ​បាល​ (​T​h​e​ ​Council​ o​f​ ​Administration​s, ​CA​) ​និង​ក្រុមប្រឹក្សា​ប្រតិបត្តិ​ប្រៃសណីយ៍​ (​T​h​e​ ​Postal​ ​Operation​s ​Council​, ​P​OC) ​និង​ប្រធាន​ ​P​OC ​នៅ​ឆ្នាំ​២​០​២​០​ ​និង​(​៣​).​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​លើ​វិ​ស័យ​ប្រៃសណីយ៍​ក​ម្រិ​ត​ទ្វេភាគី​ ​និង​ពហុភាគី​នា​ពេល​អនាគត​រវាង​ភាគី​ទាំងពីរ​៕​

លោក​ ​Z​H​A​O ​M​IN​ ​អគ្គនាយក​រង​ ​នៃ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍