​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​៦​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​និង​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​ ​ជាច្រើន​កុះករ​ផង​ដែរ​។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ថា​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជា​ក្រសួង​បច្ចេកវិទ្យា​ដែល​កំពុង​ត្រៀម​ខ្លួន​គាំទ្រ​ដល់​ក្របខណ្ឌ​គោល​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដោយ​ផ្តោត​លើ​ ​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​គាំទ្រ​វិ​ស​័​យ​ឌី​ជី​ថល​ ​ការរៀបចំ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​អេឡិ​ក​ត្រូនិ​ក​ ​ការ​បង្កើត​ថ្នាល​ឌី​ជី​ថល​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធុរៈ​កិច្ច​ឌី​ជី​ថល​ ​និង​ទិន្នន័យ​បើកចំហ​។​ ​ក្នុង​ន័យ​នេះ​ ​ការ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​រាជការ​ ​គឺជា​ការចាំបាច់​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​ ​អោយ​ស្របតាម​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ ​និង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​សង្ឃឹម​ថា​ ​កម្មសិក្សាការី​ទាំងអស់​នៃ​វគ្គ​បណ្តុះបណ្តាល​បឋម​ ​រយៈពេល​ ​៣​ថ្ងៃនេះ​នឹង​យក​នូវ​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​ការសិក្សា​ទៅ​ប្រើប្រាស់​ក្នុង​សា​ម៉ី​អង្គភាព​ ​និង​ព្យាយាម​ប្រើប្រាស់​អោយ​មាន​ប្រសិទ្ធ​ភាព​។​ ​លើស​ពី​នេះ​ទៀត​ ​កម្មសិក្សាការី​ ​ត្រូវ​ខិតខំ​សិក្សាស្រាវជ្រាវ​ ​និង​ពង្រីក​ការយល់​ដឹង​បន្ថែម​លើ​គោល​នយោបាយ​ ​និង​ក្របខណ្ឌ​គតិយុត្ត​ដែល​ពាក់ព័ន្ធ​នឹង​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដើម្បី​ក្លាយ​ខ្លួន​ទៅជា​ធនធាន​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជ​ម្រុ​ញ​ក្នុង​ដំណើរការ​អភិវឌ្ឍ​វិ​ស​័​យ​របស់​​​ក្រសួង​។​ ​មុននឹង​បញ្ចប់​ ​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ ​បាន​អញ្ជើញ​ប្រគល់​វិញ្ញា​បន​ប​ត្រ​ ​ជូន​ដល់​មន្ត្រី​កម្មសិក្សា​ចំនួន​ ​៦​៦​រូប​ ​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​បឋម​នេះ​ ​ដោយ​ជោគជ័យ​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ