​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​៧​០​ ​ទិវា​កុមារ​អន្តរជាតិ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាលាបឋមសិក្សា​ក្តុ​ល​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្តកំពង់ឆ្នាំង៖ ព្រឹក​ថ្ងៃពុធ​ ​១​១​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​៧​០​ ​ទិវា​កុមារ​អន្តរជាតិ​ ​ឆ្នាំ​២​០​១​៩​ ​និង​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី​៥​ ​នៃ​សាលាបឋមសិក្សា​ក្តុ​ល​ ​ស្ថិតនៅ​ក្នុង​ ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​គណៈប្រតិភូ​អម​ដំណើរ​ ​ព្រមទាំង​លោកគ្រូ​ ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​សរុប​ ​១​៤​៦​នាក់​។​ 

​មាន​មតិ​សំណេះសំណាល​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​លើកឡើង​ថា​ ​ប្រទេស​កម្ពុជា​ ​បាន​ឆ្លងកាត់​នូវ​មហា​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​ ​ដែល​បង្កឡើង​ដោយ​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​ ​ដែល​ក្នុង​នោះ​ ​កុមារ​ត្រូវ​ទទួលរង​នូវ​ការ​កាប់​សម្លាប់​ ​ធ្វើ​ទារុណកម្ម​ ​បង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់​ ​បង្អត់​អាហារ​ ​រស់នៅ​យ៉ាង​លំបាក​វេទនា​ដោយ​អយុត្តិធម៌​ ​ព្រមទាំង​ប​ង្សល់​ទុក​នូវ​ផល​ពិបាក​យ៉ាង​ធ្ងន់ធ្ងរ​ ​ពិសេស​សិទ្ធិ​របស់​កុមារ​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ ​និង​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​។​ ​ចាប់តាំង​ពី​ថ្ងៃ​រំដោះ​ ​៧​ ​មករា​ ​១​៩​៧​៩​ ​មក​ ​ប្រទេស​កម្ពុជា​យើង​ត្រូវ​បាន​រួចផុត​ពីរ​ប​ប​កាប់​សម្លាប់​ ប៉ុ​ល​ ​ព​ត​ ​ហើយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ខិតខំ​កសាង​ប្រទេសជាតិ​ឡើងវិញ​ ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ ​ជាពិសេស​សិទ្ធិ​កុមារ​កម្ពុជា​ ​ត្រូវ​បាន​លើក​ក​ម្ពស់​។​ 

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​លោកជំទាវ​ ​បាន​ស​ង្ឈឹ​ម​ថា​ពិធី​នៅ​ក្នុងថ្ងៃនេះ​ក្លាយ​ជា​ចំណែក​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រំលោភបំពាន​លើ​សិទ្ធិ​កុមារ​ ​ទាំង​ផ្នែក​បញ្ញា​ ​ស្មារតី​ ​និង​រាងកាយ​។​ ​ហើយ​ជ​ម្រុ​ញ​បង្កើត​ការ​យកចិត្តទុកដាក់​អប់រំ​ថែទាំ​កុមារ​ ​អោយ​ក្លាយ​ជា​កូន​ល្អ​ ​សិស្ស​ល្អ​ ​មិត្ត​ល្អ​ ​និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​។​ ​ចុង​បញ្ចប់​នៃ​កម្មវិធី​ ​លោកជំទាវ​ ​បាន​អញ្ជើញ​ចែក​ស​ម្ភារៈ​ជាអំណោយ​ ​ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ក្តុ​ល​ ​មាន​កាតាប​ ​សៀវភៅ​ ​ប៊ិច​ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ