​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​កិច្ចប្រជុំ​ស្តីពី​ 5​G​ & ​Fin​t​e​c​h​ ​ប្រចាំ​ឆ្នាំ​២​០​១​៩​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃចន្ទ​ ​០​៣​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​កិច្ចប្រជុំ​ស្តីពី​ 5​G​ & ​Fin​t​e​c​h​ ​ប្រចាំ​ឆ្នាំ​២​០​១​៩​” ​ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​ជំនាញ​នៃ​អន្តរ​ក្រសួង​ ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណិ​ត​ ​ក្រុមហ៊ុន​លក់​ឧបករណ៍​និង​ផ្តល់​ដំណោះស្រាយ​ ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ក្នុង​វិ​ស័យ​ឧស្សាហកម្ម​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​និង​អ្នក​សារ​ព័ត៌មាន​ប្រមាណ​ជាង​១​០​០​នាក់​។​ ​សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់​ ​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​កិច្ចប្រជុំ​ស្តីពី​ 5​G​ & ​Fin​t​e​c​h​ ​ប្រចាំ​ឆ្នាំ​២​០​១​៩​។​ 

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ដូច​បណ្តា​សេវា​រដ្ឋាភិបាល​ ​និង​សេវា​ឯកជន​ជាច្រើន​ ​បាន​ប្រើប្រាស់​ការ​ទូទាត់​ការ​ចំណាយ​ ​និង​ដំណើរការ​ទិន្នន័យ​តាម​អន​ឡា​ញ​។​ ​ប្រទេស​កម្ពុជា​ ​ក៏បាន​ផ្លាស់ប្តូរ​ជាបន្ទាន់​ទៅ​ក្នុង​ទី​ផ្សារ​អ្នកមាន​សម្រាប់​បណ្តាញ​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​ព្រោះ​ 5​G​ ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​ទូលាយ​ ​នៃ​អនាគត​ទីក្រុង​ឆ្លាតវៃ​ ​ពោរពេញ​ទៅ​ដោយ​លំនៅ​ដ្ឋា​ន​ ​និង​ការិយាល័យ​ឆ្លាតវៃ​ ​ដែល​ត្រូវ​បាន​តភ្ជាប់​ជាមួយនឹង​ឧបករណ៍​អុី​ន​ធឺ​ណិ​ត​។​ ​ឯកឧត្តម​ ​បាន​បន្ត​ទៀត​ថា​ ​យោង​តាម​ស្មារតី​នេះ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ​ស្តីពី​ ​កា​រដាក់​ឱ្យ​ប្រើប្រាស់​មុនគេ​រួមគ្នា​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​នៅ​ពេលថ្មីៗនេះ​ ​ហើយ​ប្រទេស​កម្ពុជា​ ​ជា​ប្រទេស​ទី​១​ ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​ 5​G​ ​មុនគេ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ​I​D​G​ ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ស្តីពី​ 5​G​ & ​Fin​t​e​c​h​ ​ប្រចាំ​ឆ្នាំ​២​០​១​៩​ ​ដោយ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​ ​២​៧​-​២​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​៕​

អត្ថបទជាប់ទាក់ទង