​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​កសាង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ពី​ព្រះរាជាណាចក្រកម្ពុជា​ទៅកាន់​ប្រទេស​ចិន​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​០​៧​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ធ្វើ​ការសិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​កសាង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ ​ពី​ព្រះរាជាណាចក្រកម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ​ជាមួយនឹង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​Technology​ ​Co​. ​L​t​d​ ​និង​ក្រុមហ៊ុន​ ​China​ ​Communications​ ​Construction​ ​Company​ ​Limited​។​ 

ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ 

​ក្នុង​កិច្ចប្រជុំ​នេះ​ ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ធំ​ទាំងពីរ​ ​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ជា​កញ្ចប់​ក្នុង​ការ​កសាង​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ក៏បាន​ស្វាគមន៍​ ​និង​ឯកភាព​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំងពីរ​ ​និង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ក្នុង​ការចូលរួម​សិក្សា​ ​និង​ស្នើ​លើក​គម្រោង​វិនិយោគ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍