ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធីចែករំលែកនូវប្រវត្តិនៃការរៀបចំរដ្ឋាភិបាលអេឡិកត្រូនិក នៅសាធារណរដ្ឋកូរ៉េ
រាធានីភ្នំពេញ៖ ថ្ងៃចន្ទ ០៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធីចែករំលែកនូវប្រវត្តិនៃការរៀបចំរដ្ឋាភិបាលអេឡិកត្រូនិករបស់សាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃកម្មវីធីចែករំលែកនេះ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទីភ្នាក់ងារសង្គមព័ត៌មានជាតិនៃសាធារណរដ្ឋកូរ៉េផងដែរ៕