​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទណយ​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​ដើម្បី​ស្វែងយល់​ពី​បទពិសោធន៍​នៃ​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​

Ministry of Post and Telecommunications

​ប្រទេស​វៀតណាម​៖​ ​លោកជំទាវ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​សិក្សា​ស្វែងយល់​ពី​បទពិសោធន៍​នៃ​ការ​គ្រប់គ្រង​ ​និង​ការ​អភិវឌ្ឍ​វិ​ស​័​យ​ប្រៃសណីយ៍​របស់​រៀ​ត​ណាម​។​ 

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ ​ប្រតិភូ​កម្ពុជា​ត្រូវ​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​និង​បាន​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ N​guy​e​n ​Than​h​ ​H​un​g​ ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​វៀតណាម​ ​និង​បាន​សិក្សា​ស្វែងយល់​ពី​ច្បាប់​គោល​នយោបាយ​ ​បទដ្ឋាន​គតិ​យុត្តិ​ ​រចនា​ស​ម្ព័ន្ធ ​តួនាទី​ ​ភារកិច្ច​របស់​​​ក្រសួង​-​មន្ទីរ​នៅ​តាម​ខេត្ត​ ​និង​បទពិសោធន៍​នានា​នៃ​ការ​គ្រប់គ្រង​ ​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​នា​ពេល​កន្លងមក​ ​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយកដ្ឋាន​ប្រៃសណីយ៍​ ​និង​មន្ទីរប្រៃសណីយ៍​នៃ​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​នៃ​ប្រទេស​វៀតណាម​។​

​ជាមួយគ្នា​នេះ​ ​ប្រតិភូ​ក៏បាន​ទស្សនកិច្ច​អំពី​ប្រតិបត្តិការ​ជាក់ស្តែង​នៃ​ប្រៃសណីយ៍​វៀតណាម​ ​នៅ​ថ្នាក់​ស្រុក​ ​និង​ឃុំ​ ​នឹង​ស្វែងយល់​ពី​សេវា​ផ្សេងៗ​ ​ដែល​ប្រៃសណីយ៍​វៀតណាម​ ​បាន​បំរើ​សេវា​ជូន​ប្រជាជន​ ​ទៅដល់​មូលដ្ឋាន​។​ ​ប្រតិភូ​ ​ក៏បាន​ទស្សនកិច្ច​នៅ​សហគ្រាស​ប្រៃសណីយ៍​វៀតណាម​ ​ក្រុមហ៊ុន​ ​V​e​it​t​e​l​ ​Post​ ​ក្រុមហ៊ុន​សាជីវកម្ម​ C​M​C ​ដែល​ផ្តល់​ដំណោះស្រាយ​ ​I​C​T​ ​នានា​លើ​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ ​និង​ ​ក្រុមហ៊ុន​បញ្ញើ​ឆាប់រហ័ស​E​MS​ ​ផង​ដែរ​។​

​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ ​ប្រតិភូ​កម្ពុជា​បាន​ទទួល​នូវ​ព័ត៌មាន​ ​និង​បាន​ដក​បទពិសោធន៍​ ​ព្រមទាំង​ទស្សន​:​សំខាន់​ៗ​នៃ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ប្រៃសណីយ៍​របស់​វៀតណាម​ ​ដែល​រួមចំណែក​ជា​ធាតុ​ចូលក្នុង​ការ​តាក់តែង​គោល​នយោបាយ​ ​និង​រៀបចំ​បទដ្ឋាន​គតិយុត្ត​សម្រាប់​ការ​គ្រប់គ្រង​ ​អភិវឌ្ឍន៍​វិ​ស​័​យ​ប្រៃសណីយ៍​នៅ​កម្ពុជា​ ​នា​ពេល​ខាងមុខ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”