
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យ លោក FU Zhiheng ជាអនុប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន China Great Wall Industry Corporation (CGWIC) ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងបាញ់បង្ហោះផ្កាយរណប តេជោ១៕





