ពិធី​ប្រកាស​ផ្សព្វផ្សាយ​ ​និង​អនុវត្តន៍​អនុក្រឹត្យ​លេខ​ ​៦​៤​ ​អន​ក្រ​ ​បក​. ​ស្តីពី​ការរៀបចំ​ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​០​៩​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ ​និង​អនុវត្តន៍​អនុក្រឹត្យ​លេខ​ ​៦​៤​ ​អន​ក្រ​ ​បក​. ​ស្តីពី​ការរៀបចំ​ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​ដោយមាន​ការចូលរួម​ពីសំណាក់​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​ម​ន្រ្តី​រាជការ​ ​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​សរុបចំនួន​ ​២​៧​០​នាក់​។​ 

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធ​ផល​ការងារ​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​កន្លងមក​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ​ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដែល​បាន​កែប្រែ​ថ្មី​ ​ដោយធ្វើ​ការ​បំបែក​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ជា​ពីរ​គឺ​ (​១​). ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ (​២​).​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​ ​ដាច់ដោយឡែក​ពី​គ្នា​ ​និង​បាន​បង្កើត​នូវ​អគ្គនាយកដ្ឋាន​ថ្មី​មួយ​បន្ថែម​ទៀត​គឺ​ ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​ដែល​មាន​តួនាទី​ ​និង​ភារកិច្ច​គ្រប់គ្រង​ ​រៀបចំ​គោល​នយោបាយ​ ​នៃ​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​អោយ​ស្របតាម​ការ​រីក​ចម្រើន​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​របស់សកល​លោក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​គោលបំណង​នៃ​ការ​កែ​សម្រួល​រចនា​ស​ម្ព័ន្ធ​ថ្មី​នេះ​ ​គឺ​ដើម្បី​ពង្រឹង​ដល់​ការ​គ្រប់គ្រង​ ​ការ​​​ដឹកនាំ​វិ​ស​័​យ​ទាំង​បី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​និង​ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយតប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​វិ​ស័យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ជាពិសេស​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​និង​ប្រព័ន្ធ​ឌី​ជី​ថល​។​ ​លើស​ពី​នេះ​ទៀត​គឺ​ ​ដើម្បី​រួមចំណែក​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ការ​អភិវឌ្ឍ​វិ​ស័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដែល​ជា​កត្តា​គន្លឹះ​មួយ​ក្នុង​ការកំណត់​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​ ​ជាពិសេស​ការ​ផ្តល់​សេវា​សាធារណៈ​ ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​ក្រោយ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ ​និង​កែ​សម្រួល​រចនា​ស​ម្ព័ន្ធ​ថ្មី​របស់​​​ក្រសួង​រួចមក​ ​ការ​​​ដឹកនាំ​ ​និង​ការ​គ្រប់គ្រង​លើ​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នឹង​មានការ​រីក​ចម្រើន​ថែមទៀត​ ​ស្រប​ទៅ​នឹង​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​៕​

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

អត្ថបទជាប់ទាក់ទង