​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ “​T​h​e​ ​Strait​ ​Digital​ ​Exchange​ ​and​ ​Asia​-​Pacific​ ​I​C​T​ ​Ministerial​ ​Meeting​ 2019” ​នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃចន្ទ​ ​០​៧​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ “​T​h​e​ ​Strait​ ​Digital​ ​Exchange​ ​and​ ​Asia​-​Pacific​ ​I​C​T​ ​Ministerial​ ​Meeting​ 2019” ​ស្តីពី​ ​ការ​សហការ​តភ្ជាប់​បច្ចេកវិទ្យា​ឌី​ជី​ថល​នៅពេលអនាគត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៥​ ​ដល់​ថ្ងៃ​ទី​២​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​ទូរគមនាគមន៍​ ​អាស៊ី​ប៉ាស៊ីហ្វិក​(​APT​)​។​ ​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ ​គឺ​ដើម្បី​យល់​ដឹង​ពី​ទិដ្ឋភាព​នៃ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​និង​ ​I​C​T​ ​ហើយ​ស្វែងយល់​ពី​គោលដៅ​យុទ្ធសាស្ត្រ​ថ្មី​ចំនួន​៥​ ​គឺ​ប​ម្រែ​ប​ម្រួ​ល​នៃ​ឌី​ជី​ថល​(​Digital​ ​Transformation​), ​ការ​បង្កើត​ថ្មី​ ​និង​ការ​ច្នៃប្រឌិត​នៃ​ឌី​ជី​ថល​(​Digital​ ​Innovation​ ​and​ ​Creativity​), ​សហគមន៍​ឌី​ជី​ថល​(​Digital​ ​Community​), ​ទំនុក​ចិត្ត​នៃ​ឌី​ជី​ថល​(​Digital​ ​Trust​), ​ការ​ពង្រឹង​សមត្ថភាព​ ​និង​ភាពជា​ដៃគូ​រ​នៃ​ឌី​ជី​ថល​(​Digital​ ​Capacity​ ​Building​ ​and​ ​Partnership​s) ​សម្រាប់​តភ្ជាប់​បច្ចេកវិទ្យា​ឌី​ជី​ថល​នៅពេលអនាគត​ ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕​

អត្ថបទជាប់ទាក់ទង