ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​៦​៥​ ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​ ​និង​អាសយដ្ឋាន​ក្នុង​ការប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​ (​I​CAN​N) ​នៅ​ទីក្រុង​ម៉ា​រ៉ា​កេស​

Ministry of Post and Telecommunications

​នា​ព្រឹក​ថ្ងៃ​ច​ន្ទ ​០​៧​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ម៉ា​រ៉ា​កេស​ ​ឯកឧត្តម​ ​មាស​ ប៉ូ ​អនុរដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​៦​៥​ ​នៃ​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​ ​និង​អាសយដ្ឋាន​ក្នុង​ការប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​ (​I​CAN​N) ​ស្តីពី​វេទិកា​គោល​នយោបាយ​ ​ចាប់ពី​ថ្ងៃ​ទី​២​៤​ ​ដល់​ថ្ងៃ​ទី​២​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក​។​

​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​៦​៥​ ​នៃ​សាជីវកម្ម​ ​I​CAN​N ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ប្រទេស​ចំនួន​១​៧​៣​ ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​រដ្ឋាភិបាល​ (​Government​ ​Advisory​ ​Committee​ – ​G​A​C) ​របស់​ ​I​CAN​N​។​ ​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ ​គឺ​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​លើ​គោល​នយោបាយ​ស្តីពី​ការ​ផ្តល់​ផ្ទេរ​ឈ្មោះ​ ​និង​អាស័យ​ដ្ឋា​ន​ក្នុង​ការប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​ ​ជាពិសេស​លើ​ប្រធាន​បទ​សំខាន់​ៗ​ ​ដូចជា​ការប្រើប្រាស់​កូ​ដ​ប្រទេស​ពីរ​ខ្ទង់​សម្រាប់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​លំដាប់​ទីពីរ​ (​Second​ ​Level​ ​Domain​) ​ការរៀបចំ​គោល​នយោបាយ​សម្រាប់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ថ្មីៗ​ (​New​ ​Generic​ ​Top​ ​Level​ ​Domain​) ​វិធានការ​ការពារ​លើ​ការ​រំលោភបំពាន​ក្នុង​ការប្រើប្រាស់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​ការ​ស្នើសុំ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ឈ្មោះ​ ​dot​Amazon​ (.​Amazon​) ​ការ​គ្រប់គ្រង​ទិន្នន័យ​ ​WHO​I​S ​គោល​នយោបាយ​ការពារ​ទិន្នន័យ​ ​និង​ការ​បង្កើន​សមត្ថភាព​ក្នុង​ការរៀបចំ​គោល​នយោបាយ​របស់​ ​I​CAN​N​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”