​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​ស្តីពី​ “​ការ​ផ្សព្វផ្សាយ​ ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​” ​ដល់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ ​និង​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​

Ministry of Post and Telecommunications

​ថ្ងៃ​ព្រហស្បតិ៍​ ​១​០​រោច​ ​ខែ​ជេស្ឋ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​ស្តីពី​ “​ការ​ផ្សព្វផ្សាយ​ ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​” ​ដល់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ ​និង​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​ ​ចាប់ពី​ថ្ងៃ​ទី​១​១​ ​ដល់​ថ្ងៃ​ទី​២​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​ ​០​៥​រួម​មាន​ ​ខេត្ត​ស្ទឹង​ត្រែង​ , ​ខេត្ត​ក្រចេះ​ , ​ខេត្ត​កំពង់ចាម​ , ​ខេត្ត​ព្រៃវែង​ ​និង​ខេត្ត​ស្វាយរៀង​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​រាជការ​ និ​យោ​ជិ​ក​មន្ទីរ​ប​.​ទ​.​ខេត្ត​ ​ព្រមទាំង​តំណាង​បណ្តា​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​ផង​ដែរ​។​

ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

​សិក្ខាសាលា​នេះ​ ​រៀបចំ​ដោយ​នាយកដ្ឋាន​គោល​នយោបាយ​ប្រៃសណីយ៍​ ​និង​នាយកដ្ឋាន​ត្រួតពិនិត្យ​ប្រៃសណីយ៍​នៃ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​រួម​ជាមួយ​មន្ទីរប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ខេត្ត​នីមួយៗ​ ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​បទដ្ឋាន​គតិ​យុត្តិ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ ​ជូន​ដល់​មន្ត្រី​រាជការ​ ​និង​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ខេត្ត​ ​ព្រមទាំង​ណែនាំ​ ​បង្ហាត់បង្រៀន​ ​អំពី​នីតិវិធី​ផ្តល់​សេវា​សាធារណៈ​ ​និង​ធ្វើ​ប្រតិភូ​កម្ម​អំណាច​មួយ​ចំនួន​ដល់​ថ្នាក់ក្រោម​ជាតិ​ ​បង្ក​លក្ខណៈ​ងាយស្រួល​ទៅដល់​មន្ទីរ​ ​និង​ការ​ផ្តល់​សេវា​ដល់​ទី​ជនបទ​ ​អោយ​កៀក​នឹង​ប្រជាជន​ ​ក្នុង​គោលដៅ​កៀរគរ​ចំណូល​ថវិកាជាតិ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​តម្លា​ភាព​៕​

លោក នេន ហ៊ូ ប្រធាននាយកដ្ឋានគោលនយោបាយប្រៃសណីយ៍​

លោកស្រី បួន មួយទៀង ប្រធាននាយកដ្ឋានត្រួតពិនិត្យ​ប្រៃសណីយ៍

អត្ថបទជាប់ទាក់ទង