​សិក្ខាសាលា​ស្ដី​អំពី​ ​Artificial​ ​Intelligence​ ​and​ ​Inter​net​ o​f​ ​Thing​s

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​១​១​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​សហការ​ជាមួយ​អង្គការ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា​(C​I​E​S​F​) ​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​និង​ទីភ្នាក់ងារ​ J​I​CA​ ​បាន​រៀបចំ​សិក្ខាសាលា​ស្ដី​អំពី​ ​Artificial​ ​Intelligence​ ​and​ ​Inter​net​ o​f​ ​Thing​s ​ក្រោមអធិបតីភាព​ ​ឯកឧត្ដម​ ​សេង​ ​សុភាព​ ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ , ​តំណាង​ស្ថានទូត​ជប៉ុន​, ​តំណាង​ទីភ្នាក់ងារ​ J​I​CA​ ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​រាជការ​បណ្ដា​ក្រសួង​នានា​ ​សា​ស្រ្តាចារ្យ ​និង​និស្សិត​ ​មកពី​សាកលវិទ្យាល័យ​ / ​វិទ្យាស្ថាន​ ​សរុប​ប្រមាណ​ ​១​៥​០​នាក់​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

​សិក្ខាសាលា​នេះ​ ផ្ដោ​ត​សំខាន់​ទៅលើ​ ​ចំណេះ​ដឹង​អំពី​និន្នាការ​បច្ចេកវិទ្យា​ថ្មីៗ​ ​ដែល​ឈាន​ទៅ​កាន់ការ​អភិវឌ្ឍ​ ​និង​បំពាក់​នូវ​បច្ចេកវិទ្យា​ ​A​I​ ​និង​ ​I​o​T​ ​និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ព័ត៌មាន​វិទ្យា​ ​ហើយ​ជា​សកម្មភាព​មួយ​ក្នុង​ការ​អនុ​វ​ត្គ​គម្រោង​ ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​តាមរយៈ​ការ​ពង្រឹង​ ​សមត្ថភាព​ផ្នែក​មូលដ្ឋាន​គ្រឹះ​ ​និង​ជំនាញ​បច្ចេកវិទ្យា​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១

  • កម្មវិធី Expand North Star Startup Pitch Competition-Cambodia បានរកឃើញធុរកិច្ចថ្មីឌីជីថលជ័យលាភី ដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 នៅទីក្រុងឌូបៃ