​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​

Ministry of Post and Telecommunications

​លោកជំទាវ​ ​រស់​ ​សូរ​ក្ខា ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​

​​     រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​០​៨​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោកជំទាវ​ ​រស់​ ​សូរ​ក្ខា ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​។​

​     សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​ ​ត្រូវ​បាន​រៀបចំ​ឡើង​ ​ដោយអនុលោមតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ ​ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ​ន​ស​/​រកម​/​១​២​១​៥​/​០​១​៧​ ​ចុះ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៥​ ​ត្រង់​មាត្រា​ ​៧​៩​ ​ដែល​បញ្ញត្តិ​ថា​ “​បទល្មើស​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​ដែល​ត្រូវ​ផ្តន្ទាទោស​ពិន័យ​អន្តរការណ៍​ ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​”​។​ ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ការ​ ​ទប់​ស្កាត់​ ​បង្ក្រាប​បទល្មើស​ ​និង​ដាក់​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​ ​ដើម្បី​ជួយ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​សក្តិ​សិទ្ធ​ភាព​ ​និង​មាន​គោលដៅ​ ​ដូច​ខាងក្រោម​ ​៖​

– ​លើក​ក​ម្ពស់​ការយល់​ដឹង​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍​

– ​កំណត់​អំពី​សមត្ថកិច្ច​ក្នុង​កា​រដាក់​ពិន័យ​អន្តរការណ៍​

– ​កំណត់​អំពី​សកម្មភាព​និង​ប្រតិបត្តិការ​ដែល​ត្រូវ​អនុវត្ត​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​ 

– ​កំណត់​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ពិន័យ​អន្តរការណ៍​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”