​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី “​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​០​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី”​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​” ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​មាន​វត្តមាន​ចូលរួម​ពីសំណាក់​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​ក្រសួង​ទាំងពីរ​ផង​ដែរ​។​

​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កសាង​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​ដោយ​បាន​បង្ហាញ​នូវ​អភិក្រម​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បទ​ពិសោធ​ដែល​ប្រទេស​មួយ​ចំនួន​ដែល​ឈាន​មុខ​គេ​លើ​វិ​ស័​យ​នេះ​ ​ដូចជា​សាធារណរដ្ឋ​កូរ៉េ​ ​សិង្ហបុរី​ ​និង​អេស្តូ​នី​ជាដើម​ ​បាន​ធ្វើ​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​។​ 

​*គូស​បញ្ជាក់​ផង​ដែរ​ថា​ ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​ជា​ការងារ​មួយ​ដ៏​ធំ​ដែល​ត្រូវ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់ជាន់ថ្នាក់​តាមរយៈ​ការ​ធ្វើ​គោល​នយោបាយ​ ​យុទ្ធសាស្ត្រ​ ​ការ​កសាង​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ ​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ ​ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​ការ​ធ្វើ​ផែនការ​តាម​ដំណាក់កាល​ ​ការរៀបចំ​គម្រោង​រដ្ឋាភិបាល​អេឡិ​ក​ត្រូ​និករ​ប​ស់​រាជរដ្ឋាភិបាល​ ​ការ​អនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ ​និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​។​ 

​កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ការងារ​ជា​អាទិភាព​នា​រយៈពេល​ខ្លី​ ​មធ្យម​ ​និង​វែង​ ​ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដែល​ជា​សសរស្តម្ភ​មួយ​ក្នុង​ការ​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​ជា​ទិន្នា​ការ​សកល​ ​និង​ឈាន​ទៅដល់​Smart​ ​Nation​ ​នា​ថ្ងៃ​អនាគត​។​ ​ដើម្បី​ធានា​នូវ​ប្រសិទ្ធ​ភាព​ ​និង​ស័ក្តិ​សិទ្ធ​ភាព​នៃ​ការងារ​ ​និង​ធានា​នូវ​សង្គតភាព​នៃ​ប្រព័ន្ធ​រវាង​ក្រសួង​នានា​នៅពេលអនាគត​ ​អង្គប្រជុំ​យល់ឃើញ​ថា​ ​គួរ​បង្កើត​ក្រុម​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក្នុង​ការ​ពង្រាង​នូវ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដោយមាន​ការ​ពិគ្រោះ​យោបល់​រវាង​គ្នា​ ​រវាង​អន្តរ​ក្រសួង​ពាក់ព័ន្ធ​ ​ក៏ដូចជា​ជាមួយ​ក្រុម​ការងារ​សេដ្ឋកិច្ច​ឌី​ជី​ថល​នៃ​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​ ​ដើម្បី​ឈាន​ទៅដល់​ការ​សម្រេច​នូវ​គោល​នយោបាយ​ ​ក៏ដូចជា​ផែនការ​មេ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​នា​ឆ្នាំខាងមុខ​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍