​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​០​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស​័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​.)​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​ដោយមាន​ការចូលរួម​ពី​ធុរកិច្ច​ចាប់ផ្តើម​ថ្មី​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ (​T​e​c​h​ ​Start​up​s), ​អាជីវកម្ម​ពាក់ព័ន្ធ​ (​T​e​c​h​ ​Related​ ​Start​up​s), ​មន្ត្រី​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​., ​តំណាង​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​, ​អ្នក​សារ​ព័ត៌មាន​, ​និង​ភាគី​ពាក់ព័ន្ធ​ក្នុង​កម្មវិធី​ ​Digital​ ​Cam​bo​d​i​a​ 2019​។​

​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ការរៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​ដែល​ឆ្នាំនេះ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជាលើកដំបូង​នា​ចុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ក៏ដូចជា​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ ​T​e​c​h​ ​Start​up​s ​កម្ពុជា​ ​និង​ភាគី​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​អាច​ទាញ​ប្រយោជន៍​ជា​អតិ​ប្ប​រ​មា​ពី​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ​។​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​មានប្រសាសន៍ថា​ ​ការរៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​មាន​គោលបំណង​ (​១​). ​ទាក់ទាញ​វិនិ​យោគិន​បរទេស​មក​វិនិយោគ​ជាមួយ​ ​T​e​c​h​ ​Start​up​s ​កម្ពុជា​, (​២​). ​បង្ហាញ​អំពី​សមត្ថភាព​របស់​ ​T​e​c​h​ ​start​up​s ​និង​ ​t​e​c​h​ ​start​up​ ​E​co​system​ ​កម្ពុជា​, (​៣​). ​គាំទ្រ​ដល់​យុវជន​ដែល​មាន​ទេពកោសល្យ​ (​Young​ ​Talent​s) ​ក្នុង​ការ​ធ្វើ​ន​វា​នុ​វត្ត​ន៍ ​និង​ចូលរួម​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​របស់​យុវជន​ខ្មែរ​ទៅកាន់​ពិភពលោក​, (​៤​). ​សម្របសម្រួល​ក្នុង​ការ​បង្កើត​បណ្តាញ​រវាង​ ​T​e​c​h​ ​start​up​s ​នឹង​ ​T​e​c​h​ ​start​up​s ​ក្នុង​តំបន់​ ​និង​ ​T​e​c​h​ ​start​up​s ​ជាមួយ​វិនិយោគ​គិ​ន​, ​និង​(​៥​). ​ជំរុញ​ឱ្យ ​T​e​c​h​ ​start​up​s ​កម្ពុជា​អាច​មានឱកាស​ពង្រីក​ខ្លួន​បន្ថែម​។​ ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្របតាម​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ (​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ឆ្លើយតបនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​) ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​​​ដឹកនាំ​ដោយ​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ ​ឯកឧត្តម​ ​បាន​លើកទឹកចិត្ត​និង​ជំរុញ​ឱ្យ ​T​e​c​h​ ​start​up​s ​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ ​Seed​star​s ​P​h​no​m​ ​P​e​n​h​ ​នា​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​ចាប់​យក​ឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​និង​ ​Seed​star​s ​G​l​ob​a​l​ ​summit​ 2020 ​ដើម្បី​បន្ត​ដាក់​បង្ហាញ​កម្ពុជា​នៅ​លើ​ផែនទីពិភពលោក​នៃ​ ​t​e​c​h​ ​start​up​s ​ដូច​នៅ​ឆ្នាំ​២​០​១​៩​៕​

អត្ថបទជាប់ទាក់ទង