សិក្ខាសាលាស្ដីអំពី Artificial Intelligence and Internet of Things
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សហការជាមួយអង្គការមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា(CIESF) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទីភ្នាក់ងារ JICA បានរៀបចំសិក្ខាសាលាស្ដីអំពី Artificial Intelligence and Internet of Things ក្រោមអធិបតីភាព ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT , តំណាងស្ថានទូតជប៉ុន, តំណាងទីភ្នាក់ងារ JICA ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការបណ្ដាក្រសួងនានា សាស្រ្តាចារ្យ និងនិស្សិត មកពីសាកលវិទ្យាល័យ / វិទ្យាស្ថាន សរុបប្រមាណ ១៥០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សិក្ខាសាលានេះ ផ្ដោតសំខាន់ទៅលើ ចំណេះដឹងអំពីនិន្នាការបច្ចេកវិទ្យាថ្មីៗ ដែលឈានទៅកាន់ការអភិវឌ្ឍ និងបំពាក់នូវបច្ចេកវិទ្យា AI និង IoT និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព័ត៌មានវិទ្យា ហើយជាសកម្មភាពមួយក្នុងការអនុវត្គគម្រោង អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹង សមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យាសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ៕