ឯកឧត្តមអនុរដ្ឋលេខាធិការ ខូវ មករា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រួតពិនិត្យលើកិច្ចប្រតិបត្តិការមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) បាន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រួតពិនិត្យលើកិច្ចប្រតិបត្តិការមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) និងពិភាក្សាលើវឌ្ឍនភាពនៃការតភ្ជាប់ និងលទ្ធផលការងាររបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC) និងដោះស្រាយនូវបញ្ហាផ្សេងៗ៕