ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគណៈកម្មការចងសម្ពន្ធមេត្រីភាពជាមួយកងពលតូចថ្មើរជើងលេខ៤១
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ០២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចងសម្ពន្ធមេត្រីភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគណៈកម្មការចងសម្ពន្ធមេត្រីភាព ស្តីពីការត្រៀមរៀបចំ ចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព នៅកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ៕