​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃចន្ទ​ ​១​៤​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​ក្រុម​ការងារ​បច្ចេកទេស​ ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ ​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ជាពិសេស​សម្រាប់​អនុវត្តន៍​គោល​នយោបាយ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ​ ​។​

​ក្នុង​បេសកកម្ម​នេះ​ ​ឯកឧត្តម​ប្រធាន​ ​និង​ក្រុម​ការងារ​ ​បាន​ចុះ​ពិនិត្យ​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​ស្ថិត​ក្នុង​ឃុំ​កំពង់​ហៅ​ ​មាន​ដូច​ខាងក្រោម​៖​

(​១​). ​បាន​ចុះ​ពិនិត្យ​ទីតាំង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូន​វៀ​ត​ (​ត្រង់​ចំណុច​មួយ​ផ្នែក​ដែល​ប្រជាពលរដ្ឋ​សុំ​បំបែក​ភូមិ​ជា​ពីរ​) ​ហើយ​បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ ​ម​ត្តេយ្យ​សហគមន៍​ ​០​១​កន្លែង​ ​ធ្វើអំពី​ឈើ​ ​នៅ​ភូមិ​ដូន​វៀ​ត​ (​ឯកឧត្តម​ប្រធាន​ ​បាន​ឯកភាព​ ​និង​ប្រគល់​ជូន​)

(​២​). ​បាន​ចុះ​ពិនិត្យ​ទីតាំង​កំពង់​ចម្លង​ថ្មី​កោះ​ក្អែក​ ​និង​ផ្លូវ​តភ្ជាប់​ប្រវែង​ ​១​១​៣​០​ម៉ែត្រ​ ​ពី​ភូមិ​ដូន​វៀ​តមក​ ​ភូមិ​កោះ​ក្អែក​

(​៣​). ​បាន​ចុះ​ពិនិត្យ​ទីតាំង​អនុវិទ្យាល័យ​កោះ​ក្អែក​ ​ដែល​បាន​ស្នើសុំ​ផ្ទាំង​សូ​ឡា​ទំហំ​ ​៨​០​០​វ៉ាត់​ ​និង​ចាក់​ដី​បំពេញ​ទីធ្លា​សាលា​ចំនួន​ ​១​,​០​០​០​ឡាន​

(​៤​). ​បាន​ចុះ​ពិនិត្យ​គម្រោង​ស្នើសុំ​ ​ស្ពាន​បេតុង​ ​ប្រវែង​ ​៣​០​ម៉ែត្រ​ ​នៅ​ជាប់នឹង​វត្ត​ដូន​វៀ​ត​

(​៥​). ​បាន​ចុះ​ពិនិត្យ​គម្រោង​ស្នើសុំ​ ​ផ្លូវ​ភ្នំ​ទេពី​ ​និង​ប្រឡាយ​អម​ផ្លូវ​ ​ប្រវែង​ ​៥​៥​០​ម៉ែត្រ​ ​និង​ទៅ​ពិនិត្យ​គម្រោង​ស្នើសុំ​ ​ស្រះ​ទឹក​ ​នៅ​ខាង​ជើងភ្នំ​ទេពី​ ​ទំហំ​ ​១​០​០​ម៉ែត្រ​ ​គុណ​ ​៥​០​ម៉ែត្រ​ ​ជម្រៅ​ ​០​៣​ម៉ែត្រ​

​និង​ (​៦​). ​ពិនិត្យ​គម្រោង​ស្នើសុំ​ ​ស្តារ​ព្រែក​កោះ​ខ្លា​ ​ប្រវែង​ ​២​,​២​០​០​ម៉ែត្រ​។​

​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ​ឯកឧត្តម​ប្រធាន​ ​បាន​ស្នើ​អ្នកបច្ចេកទេស​ចុះ​ពិនិត្យ​សិក្សា​ ​និង​រៀបចំ​របាយការណ៍​លម្អិត​ដាក់​ជូន​ថ្នាក់លើ​ ​ដើម្បី​ពិនិត្យពិចារណា​ ​និង​សម្រេច​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”