​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អា​ស៊ាន​ (​US​-​A​SEA​N ​BUSINESS​ ​COUNCIL​, ​INC​.) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃចន្ទ​ ​០​៧​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​លោក​ ​Ale​x​and​e​r ​F​e​l​d​man​ ​ប្រធាន​ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អា​ស៊ាន​ (​US​-​A​SEA​N ​BUSINESS​ ​COUNCIL​, ​US​-​A​BC) ​និង​តំណាង​ក្រុមហ៊ុន​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​ ​មាន​ដូចជា​ ​Goo​g​l​e​, ​Face​book​, ​A​W​S, ​Oracle​, C​i​s​co​ ​ជាដើម​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​។​ ​កិច្ចពិភាក្សា​នេះ​មាន​គោលបំណង​ដើម្បី​ពង្រីក​កិច្ច​សហការ​ធុរកិច្ច​របស់​សហរដ្ឋអាមេរិក​ជាមួយ​វិ​ស័​យ​ឯកជន​ ​និង​សាធារណៈ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​កិច្ចការ​ដែល​ក្រសួង​បាន​បំពេញ​ ​និង​ការ​ប្រឈម​នានា​ ​ដើម្បី​ឆ្ពោះ​កាន់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​នេះ​អាច​ក្លាយ​ជា​កាលានុវត្ត​ភាព​សម្រាប់​ការ​វិនិយោគ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​អំពី​ការរៀបចំ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​មជ្ឈមណ្ឌល​ទិន្នន័យ​ ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ហត្ថលេខា​ឌី​ជី​ថល​ ​សុវត្ថិភាព​អន​ឡា​ញ​ ​ភូមិ​ឌី​ជី​ថល​ ​ក៏ដូចជា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​ដែល​នេះ​ត្រូវការ​ភាពជា​ដៃគូ​នៃ​វិ​ស័យ​ឯកជន​ក្នុង​ការ​វិនិយោគ​ផង​ដែរ​។​

លោក​ ​Ale​x​and​e​r ​F​e​l​d​man​ ​ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ ​US​-​A​BC ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ជំនួប​ពិភាក្សា​ការងារ​នេះ​ ​និង​បាន​លើកឡើង​អំពី​លទ្ធភាព​ដែល​ក្រុមហ៊ុន​អាមេរិក​អាច​ផ្តល់​ជូន​ដំណោះស្រាយ​បច្ចេកវិទ្យា​ ​ដើម្បី​ឆ្លើយតបនឹង​ការ​ប្រឈម​នានា​ ​ដើម្បី​ឈាន​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ឌី​ជី​ថល​នៅ​ពល​ខាងមុខ​៕

អត្ថបទជាប់ទាក់ទង