​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ​ដើម្បី​សហ​ការចូលរួម​ក្នុង​សកម្មភាព​ហិរញ្ញវត្ថុ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​៥​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ​ដើម្បី​សហ​ការចូលរួម​ក្នុង​សកម្មភាព​ហិរញ្ញវត្ថុ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​មាន​គោលបំណង​ចង់​អោយ​ ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ​និង​ប្រៃសណីយ៍​កម្ពុជា​ ​សហការ​គ្នា​ក្រោម​ការ​​​ដឹកនាំ​តាម​គោល​នយោបាយ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សម្រាប់​បង្កើត​ជា​ ​សេវា​សន្សំសំចៃ​, ​សេវា​ធានា​រ៉ាប់រង​ ​និង​សេវា​ផ្សេងៗ​ទៀត​ ​ដើម្បី​អោយ​កៀក​នឹង​ប្រជាពលរដ្ឋ​ ​សម្រាប់​បង្ក​រ​លក្ខណៈ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​សេវា​អោយ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រៃសណីយ៍​កម្ពុជា​ ​ជា​សហគ្រាស​សាធារណៈ​ (​ក្រោម​ការ​គ្រប់គ្រង​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​) ​ក្នុង​នោះ​ ​ធនាគារ​កា​ណា​ឌី​យ៉ា​ ​បាន​បង្កើត​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ​ក្នុង​ការ​បង្កើត​ធនាគារ​នេះ​ពុំមែន​ជា​ការ​ធ្វើ​ឯកជន​ភា​វូប​នី​យ​កម្ម​សហគ្រាស​ប្រៃសណីយ៍​កម្ពុជា​ទេ​ ​គឺ​ដោយមាន​កិច្ច​សហការ​រវាង​ប្រៃសណីយ៍​កម្ពុជា​ ​និង​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍