​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ “​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​២​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ “​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​” ​ជូន​ដល់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ប្រមាណ​ ​២​០​០​នាក់​។​

​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កសាង​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​ដោយ​បាន​បង្ហាញ​នូវ​អភិក្រម​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បទពិសោធន៍​ដែល​ប្រទេស​មួយ​ចំនួន​ ​ដែល​ឈាន​មុខ​គេ​លើ​វិ​ស័យ​នេះ​ ​ដូចជា​សាធារណរដ្ឋ​កូរ៉េ​ សឹង្ហ​បុរី​ ​និង​អេស្តូ​នី​ជាដើម​ ​បាន​ធ្វើ​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​ជា​ការងារ​មួយ​ដ៏​ធំ​ដែល​ត្រូវ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់ជាន់ថ្នាក់​តាមរយៈ​ការ​ធ្វើ​គោល​នយោបាយ​ ​យុទ្ធសាស្ត្រ​ ​ការ​កសាង​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ ​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ ​ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​ការ​ធ្វើ​ផែនការ​តាម​ដំណាក់កាល​ ​ការរៀបចំ​គម្រោង​រដ្ឋាភិបាល​អេឡិ​ក​ត្រូ​និករ​ប​ស់​រាជរដ្ឋាភិបាល​ ​ការ​អនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ ​និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​៕​

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍