ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើកទី១៤
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ. – CBRD Fund) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ស.អ. លើកទី១៤ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
១. របាយការណ៍លទ្ធផលនៃការងារនិងអនុវត្តគម្រោងឆ្នាំ២០១៧-២០១៨ របស់មូលនិធិ ស.អ
២. សំណើសុំទូទាត់ និងការអនុវត្តគម្រោង របស់ក្រុមហ៊ុនស្មាតអាស្យាតា
៣. សំណើសុំអាហារូបករណ៍បន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត នៅប្រទេសបារាំង
៤. សំណើសុំរៀបចំ Seedstars Regional Summit
៥. បទបង្ហាញគម្រោង Tech Center ស្នើសុំដោយវិទ្យាស្ថានជាតិ NIPTICT៕