​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​ក្នុង​វេទិកា​ន​វា​នុ​វត្ត​ន៍​បណ្តាញ​នា​ពេល​អនាគត​របស់​បណ្តា​ប្រទេស​ BR​I​CS ​នៅ​សាធារណរដ្ឋប្រជាមានិត​ចិន​

Ministry of Post and Telecommunications

​នា​ថ្ងៃអង្គារ​ ​០​៦​កើត​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​វេទិកា​ន​វា​នុ​វត្ត​ន៍​បណ្តាញ​នា​ពេល​អនាគត​របស់​បណ្តា​ប្រទេស​ BR​I​CS “BR​I​CS ​Future​ ​Network​ ​Innovation​ ​Forum​” ​នៅ​ទីក្រុង​សិន​ជិន​ ​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ន​វា​នុ​វត្ត​ន៍​បណ្តាញ​នា​ពេល​អនាគត​របស់​បណ្តា​ប្រទេស​ BR​I​CS ​និង​បាន​ឡើង​ថ្លែង​សុន្ទរ​ថា​គន្លឹះ​ជម្រាប​ជូន​ពី​ការ​រីក​ចម្រើន​ ​និង​គោល​នយោបាយ​របស់​ព្រះរាជាណាចក្រកម្ពុជា​លើ​វិ​ស័យ​ប​ច្ច​ក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​ជាពិសេស​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ ​ដែល​មានការ​អភិវឌ្ឍ​ជាបន្តបន្ទាប់​ដើម្បី​ពង្រឹង​បន្ថែម​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សម្រាប់​ឆ្លើយតបនឹង​តម្រូវ​ការ​កើន​ឡើង​នៃ​បណ្តាញ​ទំនាក់ទំនង​ព័ត៌មាន​ ​ជាមួយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​លើក​ក​ម្ពស់​សមត្ថភាព​ការប្រកួតប្រជែង​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​។​ ​លើស​ពី​នេះ​ទៀត​ ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ ​និង​អ៊ី​ន​ធើ​ណិ​ត​នៅ​កម្ពុជា​មានការ​កើន​ឡើង​ជាលំដាប់​ ​ដោយ​ចំនួន​នៃ​ការ​ចុះឈ្មោះ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​មាន​ប្រហែល​ ​១​៣​,​៦​លាន​នាក់​ ​ស្មើនឹង​ ​៨​៣​% ​នៃ​ប្រជាពលរដ្ឋ​សរុប​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​ ​វេទិកា​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​យើង​ទាំងអស់គ្នា​ក្នុង​ការ​រួមគ្នា​បង្កើត​បណ្តាញ​នា​ពេល​អនាគត​ ​ដែល​មានការ​តភ្ជាប់​ ​និង​ស្វែងរក​ចក្ខុវិស័យ​ថ្មីៗ​ដែល​ទទួល​បាន​ពី​ការផ្លាស់ប្តូរ​ឌី​ជី​ថល​ ​និង​ចែករំលែក​ការ​អនុវត្ត​ល្អ​ៗ​ ​វិធីសាស្ត្រ​ក្នុង​ការដោះស្រាយបញ្ហា​ប្រឈម​នានា​ ​ព្រមទាំង​ជួយ​ឱ្យ​សម្រេច​បាន​លទ្ធផល​ជោគជ័យ​ ​និង​ទាន់ពេល​វេលា​។​

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​គណៈប្រតិភូ​ ​ក៏បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ ​ឯកឧត្តម​ C​HEN​ ​Z​h​a​ox​ion​g​ ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មាន​វិទ្យា​ ​នៃ​សាធារណរដ្ឋ​ចិន​ ​ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​កសាង​គោល​នយោបាយ​ 5​G​ ​និង​កិច្ច​បន្ត​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​របស់​បណ្តាញ​ ​ការស្រាវជ្រាវ​លើ​វិ​ស័​យ​ ​I​C​T​ ​និង​ន​វា​នុ​វត្ត​ន៍ ​និង​សន្តិសុខ​ព័ត៌មាន​ ​ក៏ដូចជា​ការ​ការពារ​ទិន្នន័យ​ផង​ដែរ​។​ ​ប្រទេស​ចិន​គ្រោង​នឹង​ដាក់​អោយ​ដំណើរ​ការប្រព័ន្ធ 5​G​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​៩​នេះ​ ​ហើយនឹង​បន្ត​ពង្រីក​វិសាលភាព​អោយ​បាន​គ្រប់តំបន់​ទូទាំង​ប្រទេស​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​គណៈប្រតិភូ​ ​ក៏បាន​អញ្ជើញ​ទស្សនកិច្ច​ទីស្នាក់ការ​ក្រុមហ៊ុន​ ​H​a​u​w​e​i​ ​និង​ក្រុមហ៊ុន​ ​Z​T​E​ ​ដើម្បី​ស្វែងយល់​ពី​បច្ចេកវិទ្យា​ថ្មីៗ​របស់​ក្រុមហ៊ុន​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង