លោកជំទាវរដ្ឋលេខាធិការ រស់ សូរក្ខា អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសក្នុងវិស័យទូរគមនាគមន៍
លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសក្នុងវិស័យទូរគមនាគមន៍៕