​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​១​៥​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ អេ ​សុភា​ ​អនុរដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុីម៉ែ​ល​”​។​ ​សិក្ខាសាលា​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​ ​២​៩​ ​ដល់​៣​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​។​

​ក្នុង​មតិ​បិទ​អង្គ​សិក្ខាសាលា​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​បាន​មានប្រសាសន៍ថា​ ​សិក្ខាកាម​ទាំងអស់​ពិតជា​បាន​ទទួល​ចំណេះ​ដឹង​ទាំង​ផ្នែក​ទ្រឹស្ដី​ ​និង​ការ​អនុវត្ត​ជាក់ស្ដែង​មែន​អំពី​ ​ការ​គ្រប់គ្រង​ប្រព័ន្ធ​វេ​ប​សាយ​និង​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​ ​សន្តិសុខ​វេ​ប​សាយ​និង​ការប្រើប្រាស់​អ៊ី​ម៉ែ​ល​ ​ព្រមទាំង​យន្ត​ការ​ក្នុង​ការ​ប្រមូល​មាតិកា​ព័ត៌មាន​។​ ​ជា​លទ្ធផល​ឃើញ​ថា​ ​សាលា​រដ្ឋបាល​ខេត្ត​ទាំង​ ​១​៣​ ​ដែល​បាន​ស្នើសុំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​គាំទ្រ​បច្ចេកទេស​ ​ចេះ​ចូល​ទៅ​គ្រប់គ្រង​ប្រព័ន្ធ​វេ​ប​សាយ​ដោយខ្លួនឯង​បាន​ ​ដើម្បី​កែប្រែទំរង់​វេ​ប​សាយ​ ​និង​មាតិកា​ព័ត៌មាន​ ​ព្រមទាំង​ដាក់​ដំណើរ​ការសាកល្បង​ដោយ​ជោគជ័យ​។​ 

​លើស​ពី​នេះ​ ​ក៏មាន​កិច្ចពិភាក្សា​អំពី​ ​ស្តង់​ដា​ ​យន្ត​ការ​ផ្តល់​សេវា​នៅ​ថ្នាក់ក្រោម​ជាតិ​ ​និង​ទំរង់​វេ​យ​សាយ​ ​ដែល​ទទួល​បាន​ផ្លែផ្កា​ដ៏​ប្រ​សើ​គឺ​គំនិត​ឯកភាព​រួម​មួយ​ ​ទាំង​ស្តង់​ដា​ ​យន្ត​ការ​ ​និង​ទំរង់​នៃ​វេ​ប​សាយ​។​ ​លទ្ធផល​នៃ​កិច្ចពិភាក្សា​នេះ​ ​គឺជា​ធាតុ​ចូល​ដ៏​សំខាន់​ដើម្បី​បន្ត​កែលំអ​ វេ​ប​សាយ​រដ្ឋបាល​រាជធានី​-​ខេត្ត​ ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​ងាយ​រក​ ​ងាយ​យល់​ ​ងាយប្រើ​ ​និង​ងាយ​ទទួល​បាន​ព័ត៌មាន​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​សង្ឃឹម​ថា​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ​ប្រជាពលរដ្ឋ​ ​អាជីវករ​ ​ភ្ញៀវ​ទេសចរណ៍​ជាតិ​- ​អន្តរជាតិ​ ​ព្រមទាំង​មន្ត្រី​រាជការ​នៅ​ថ្នាក់ក្រោម​ជាតិ​នឹង​អាច​ទទួល​បាន​ព័ត៌មាន​យ៉ាង​រហ័ស ​និង​ប្រកបដោយ​គុណភាព​ ​ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំថ្ងៃ​ ​ដូចជា​ ​សុខភាព​ ​អប់រំ​ ​សេដ្ឋកិច្ច​ ​ទេសចរណ៍​ ​កសិកម្ម​ ​សេវា​រដ្ឋបាល​ ​និង​សេវា​សាធារណៈ​ផ្សេងៗ​ ​ដែល​ផ្ដល់​ដោយ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខ​ណ្ឌ ​ប្រកបដោយ​ដោយ​តម្លា​ភាព​ ​គណនេយ្យ​ភាព​ ​ប្រសិទ្ធ​ភាព​ ​និង​បរិ​យា​ប័ន្ន​។​ ​លើស​ពី​នេះ​ ​ប្រជាពលរដ្ឋ​ក៏​នឹង​អាច​ប្រើប្រាស់​សេវា​ចូលរួម​មតិ​ឌី​ជី​ថល​ (​E​-​Participation​) ​ដើម្បី​អាច​ផ្តល់​ ​គំនិត​ ​មតិ​យោបល់​ ​សេចក្តីត្រូវ​ការ​ ​ឬ​សំណូមពរ​ផ្សេងៗ​ ​ដើម្បី​ដោះស្រាយ​នូវ​កង្វល់​របស់​ខ្លួន​ ​និង​ចូលរួម​អភិវឌ្ឍ​ជាមួយ​រដ្ឋាភិបាល​៕

អត្ថបទជាប់ទាក់ទង