​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​អនុ​រដ្ឋមន្ត្រី​ទី​១​ ​នៃ​ក្រសួង​ឧស្សាហកម្ម​ ​របស់​សាធារណរដ្ឋ​បេឡា​រុ​ស​ ​នៅ​ទីស្តីការ​ក្រសួង​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃពុធ​ ​០​៨​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ ​ដែល​ដឹកនាំ​ដោយ​ ​ឯកឧត្តម​ ​G​e​nn​a​d​y​ S​v​i​d​e​r​sky​ ​អនុ​រដ្ឋមន្ត្រី​ទី​១​ ​នៃ​ក្រសួង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​បេឡា​រុ​ស​ ​នៅ​ក្នុង​ឱកាស​ដែល​ ​ឯកឧត្តម​ ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ ​ចម្រុះ​លើក​ទី​៣​ ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​រវាង​កម្ពុជា​ ​និង​បេឡា​រុ​ស​ ​ដែល​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​២​៥​-​២​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ខេត្ត​សៀមរាប​។​ 

​នៅ​ក្នុង​ជំនួប​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ​ដែល​រក្សា​បាន​នូវ​កំណើន​ខ្ពស់​ជាប់ៗ​គ្នា​តាមរយៈ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​ ​និង​បាន​ជម្រាប​ពី​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​នៃ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​I​C​T ​នៅ​កម្ពុជា​។​ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ជម្រាប​ជូន​អំពី​អាទិភាព​សំខាន់​ៗ​មួយ​ចំនួន​សម្រាប់​ត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​នៅ​ក្នុង​នោះ​រួម​មានការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ការ​កសាង​បទដ្ឋាន​គតិ​យុត្តិ​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ការ​បណ្តុះបណ្តាល​លើ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​និង​សហគ្រិន​ភាព​ផង​ដែរ​ ​ដែល​នេះ​ក៏មាន​សារៈសំខាន់​ផង​ដែរ​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដែល​ក្រសួង​កំពុង​រៀបចំ​។​

ឯកឧត្តម​ ​G​e​nn​a​d​y​ S​v​i​d​e​r​sky​ ​អនុ​រដ្ឋមន្ត្រី​ទី​១​ ​នៃ​ក្រសួង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​បេឡា​រុ​ស​ ​បាន​ជម្រាប​ជូន​នូវ​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​ភាព​ខ្លាំង​របស់​បេឡា​រុ​ស​ក្នុង​ការ​ផលិតកម្ម​គ្រឿងយន្ត​ ​ឧបករណ៍​កសិកម្ម​ ​ដែក​ ​ផលិតផល​អុបទិក​ អេឡិ​ក​ត្រូនិ​ក​ ​H​i​-​T​e​c​h​ ​ក៏ដូចជា​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ផង​ដែរ​។​ ​ឯកឧត្តម​បាន​លើកឡើង​ពី​ទំហំ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ ​ប្រហាក់ប្រហែល​គ្នា​ ​ហើយ​បាន​ត្រៀម​ខ្លួន​រួចហើយ​ ​ក្នុង​ការ​ចែករំលែក​បទ​ពិសោធ​ ​ចំណេះ​ដឹង​រវាង​គ្នា​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​ជាមួយ​ព្រះរាជាណាចក្រកម្ពុជា​។​ ​កិច្ចពិភាក្សា​បាន​បញ្ចប់​ ​ក្នុង​បរិយាកាស​រីករាយ​ ​និង​ស្និទ្ធស្នាល​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍