​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​ ​I​C​T​ ​សម្រាប់​ការអប់រំ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​និង​កា​រដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ស្ថា​នី​យ៍​អង់តែន​ទូរស័ព្ទ​ចល័ត​ថ្មី​ (B​T​S) ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​៥​កើត​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​សម្រាប់​ការអប់រំ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ស្ថិតនៅ​វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពស់​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ក្រោម​ក្របខណ្ឌ​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស​័​យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​-CBR​D​ ​Fund​) ​និង​កា​រដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ស្ថា​នី​យ៍​អង់តែន​ទូរស័ព្ទ​ចល័ត​ថ្មី​ (B​T​S) ​ក្រោម​ក្របខណ្ឌ​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​មូលនិធិ​ ​ក​.​ស​.​ទ​-U.S.O ​Fund​) ​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​ ​តាមរយៈ​យន្ត​ការ​នៃ​ការ​កៀរគរ​កញ្ចប់​មូលនិធិ​ CBR​D​ ​Fund​ ​នេះ​ ​គម្រោង​បំពាក់​កុំព្យូទ័រ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​ ​I​C​T​ ​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​កិច្ច​សហការ​រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ​និង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយ​ក្រុមហ៊ុន​វៀ​ត​ថែ​ល​ (ខេ​ម​បូ​ឌា) ​ក្នុង​គោលបំណង​ចម្បង​ធានា​បាន​នូវ​និរន្ត​ភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​ការពង្រីក​ការ​បណ្តុះបណ្តាល​បំណិន​វិជ្ជាជីវៈ​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​I​C​T​)​នៅ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ដែល​ជួយ​សិស្សានុសិស្ស​ឱ្យ​សម្រប​ខ្លួន​បាន​យ៉ាងល្អ​ប្រសើរ​ទៅ​នឹង​ទី​ផ្សារ​ការងារ​នៃ​យុគ​សម័យ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​ ​៤​.​០​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ស្ថានីយ​អង់តែន​ទូរស័ព្ទ​ចល័ត​ថ្មី​(B​T​S) ​ចំនួន​០​៤​កន្លែង​ ​ក្រោម​ក្របខណ្ឌ​មូលនិធិ​U.S.O ​ដែល​អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន​ស្មា​ត​ ​អា​ស្យា​តា​ ​មាន​ចំនួន​០​២​ទីតាំង​ ​ស្ថិតនៅ​ឃុំ​តាំង​ក្រសាំង​ ​និង​ឃុំ​ក្រាំង​ស្គារ​ ​ហើយ​ក្រុមហ៊ុន​វៀ​ត​ថែ​ល​(ខេ​ម​បូ​ឌា)​មាន​ចំនួន​០​២​ទីតាំង​ ​ស្ថិតនៅ​ឃុំ​ចោ​ង​មោង​ ​និង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ផង​ដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្តែង​នូវ​អំណរគុណ​ ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ដែល​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស​ក្នុង​បរិ​បទ​ឌី​ជី​ថល​នី​យ​កម្ម​ ​និង​ការពង្រីក​វិសាលភាព​ប្រសិទ្ធ​ភាព​នៃ​ការ​តភ្ជាប់​សេវា​ទូរគមនាគមន៍​ឱ្យ​បាន​ដល់​តំបន់ជនបទ​ ​និង​តំបន់​ដាច់ស្រយាល​៕​

អត្ថបទជាប់ទាក់ទង