​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​E​-​Commerce​ ​របស់​ក្រុមហ៊ុន​ប្រៃសណីយ៍​កម្ពុជា​អុី​សូ​លូ​សិន​ ​ម​.​ក​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​០​១​រោច​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​E​-​Commerce​ ​របស់​ក្រុមហ៊ុន​ប្រៃសណីយ៍​កម្ពុជា​អុី​សូ​លូ​សិន​ ​ម​.​ក​ (​Cam​bo​d​i​a​ ​Post​ ​e​Solution​s ​P​L​C.) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​, ​ឯកឧត្តម​ អោ​ក​ ​បូរ៉ា​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ ​និង​អស់លោក​ ​លោកស្រី​ ​ភ្ញៀវកិត្តិយស​ជាតិ​ ​និង​អន្តរជាតិ​ ​យ៉ាង​ច្រើន​កុះករ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ប្រទេស​កម្ពុជា​ ​ជា​ប្រទេស​មួយ​មាន​សក្តានុពល​ខ្ពស់​ប្រកបដោយ​ចីរភាព​ក្នុង​ការ​ក្តាប់​នូវ​កាលានុវត្ត​ភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដោយ​ឈ​រលើ​កត្តា​ចំនួន​៤​គឺ​៖​ (​១​).​ដោយសារ​វត្តមាន​យុវជន​ ​ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ដ៏​ច្រើន​ដែល​មាន​ការអប់រំ​ខ្ពស់​ ​និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថល​រហ័ស​, (​២​).​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ​និង​ឧបករណ៍​ឆ្លាតវៃ​, (​៣​).​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ផ្នែក​បច្ចេកវិទ្យា​តាមរយៈ​លំ​ហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​និង​(​៤​).​ឥទ្ធិពល​ដ៏​លឿន​នៃ​ឌី​ជី​ថល​ភា​វូប​នី​យ​កម្ម​ដែល​កំពុង​កើតមាន​នៅ​ក្នុង​គ្រប់​វិ​ស័​យ​សំខាន់​ៗ​ ​នៃ​សេដ្ឋកិច្ច​ជាតិ​។​ 

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​អញ្ជើញ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ ​Web​ ​Page​ “​Tin​h​ ​Tin​h​ ​Shop​” ​របស់​ក្រុមហ៊ុន​ប្រៃសណីយ៍​កម្ពុជា​អុី​សូ​លូ​សិន​ ​ម​.​ក​ ​ដែល​ជា​គេហទំព័រ​សម្រាប់​បញ្ជាទិញ​ទំនិញ​តាម​អន​ឡា​ញ​ ​និង​បាន​សហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ​ប្រៃសណីយ៍​កម្ពុជា​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍