​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​មន្ត្រី​នគរបាល​យុត្តិធម៌​ ​លើ​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​​ថ្ងៃអង្គារ​ ​០​៥​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៌​ខ្ពង់ខ្ពស់​បើក​សិក្ខាសាលា​ស្តីពី​ “​មន្ត្រី​នគរបាល​យុត្តិធម៌​ ​លើ​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ​មន្ត្រី​រាជការ​ និ​យោ​ជិ​ក​ ​និង​មន្ទីរប្រៃសណីយ៍​ ​និង​ទូរ​គ​នាគ​ម​ន៍​ខេត្ត​ទាំង​២​៤​ ​ដែល​មាន​សិក្ខាកាម​សរុប​ចំនួន​១​១​៤​ ​រូប​។​

​សិក្ខាសាលា​នេះ​ ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បណ្តុះបណ្តាល​បែបបទ​ ​និង​នីតិវិធី​អនុវត្ត​ច្បាប់​ដែល​មាន​សារៈសំខាន់​ ​និង​ចាំបាច់​ជូន​ដល់​មន្ត្រី​អធិការកិច្ច​ទូរគមនាគមន៍​ ​ដែល​ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ ​ដើម្បី​យកទៅ​អនុវត្ត​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ស្រប​តាមច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ពាក់ព័ន្ធ​នានា​ដោយអនុលោមតាម​ច្បាប់​ស្តីពី​ទូរគមនាគមន៍​។​

​ថ្លែង​ក្នុង​ពិធី​បើក​អង្គ​សិក្ខាសាលា​ ​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ដ៏​លឿន​ ​បាន​ធ្វើ​ឱ្យ​បទល្មើស​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​កាន់តែ​មាន​ភាព​ស្មុគ​ស្មាញ​ ​នៅ​ខណៈ​ដែល​វិ​ស័​យ​នេះ​កំពុង​មានការ​អភិវឌ្ឍ​ ​និង​រីក​ចម្រើន​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​។​ ​ដើម្បី​ពង្រឹង​យន្ត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​នេះ​អោយ​មាន​ប្រសិទ្ធ​ភាព​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជ​ម្រុ​ញ​អោយ​មន្ត្រី​អធិការកិច្ច​ ​ដែល​បាន​ក្លាយ​ខ្លួន​ជា​នគរបាល​យុត្តិធម៌​ ​ត្រូវ​បង្កើន​កិច្ច​សហការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ត្រូវ​សិក្សា​ចំណេះ​ដឹង​បច្ចេកវិទ្យា​ថ្មីៗ​ ​ស្វែងរក​ស​ម្ភារៈ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​អាច​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​បាន​ ​ដើម្បី​ត្រៀម​ឆ្លើយតប​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤​.​០​ ​ជាពិសេស​ត្រៀម​ខ្លួន​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការវាយប្រហារ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ពី​ពិភពលោក​មក​លើ​ប្រទេស​កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី​បិទ​អង្គ​សិក្ខាសាលា​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​សិក្ខាកាម​ទាំងអស់​នឹង​យកចំណេះ​ដឹង​ ​និង​បទពិសោធន៍​ថ្មីៗ​នេះ​ ​ទៅ​បានជា​ប្រយោជន៍​ដល់​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាពជា​ង​មុន​ថែមទៀត​ ​ក្នុង​កិច្ចការ​ត្រួតពិនិត្យ​ ​តាមដាន​ ​ការ​អនុវត្ត​ច្បាប់​ទូរគមនាគមន៍​ ​និង​បទដ្ឋាន​គតិ​យុត្តិ​ពាក់ព័ន្ធ​ព្រមទាំង​កិច្ច​ការស្រាវជ្រាវ​ ​ទប់​ស្កាត់​ ​និង​ប​ង្រា​ប​បទល្មើស​ទូរគមនាគមន៍​។​ ​ហើយ​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ ​សូម​យកចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ម​ន្រ្តី​នៅ​តាម​អង្គភាព​រៀងៗខ្លួន​ ​ដើម្បី​ឱ្យ​ម​ន្រ្តី​ទាំងនោះ​មាន​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​ការងារ​ឱ្យ​ស្រប​តាមច្បាប់​ ​និង​បទ​ប្បញ្ញាតិ​ដែល​ពាក់ព័ន្ធ​ជាធរមាន​។​ ​ឆ្លៀតឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​អញ្ជើញ​ប្រគល់​វិញ្ញា​បន​ប​ត្រ​ ​ជូន​ដល់​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដោយ​ជោគជ័យ​ផង​ដែរ​៕​

អត្ថបទជាប់ទាក់ទង