​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​លើ​ក្លោ​ដ​ (​Cloud​ ​Security​)”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​ ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​១​២​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​លើ​ក្លោ​ដ​ (​Cloud​ ​Security​)” ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដោយមាន​ការចូលរួម​ពី​ ​ក្រសួង​-​ស្ថាប័ន​ ​រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​សហគ្រាស​មីក្រូ​-​ធន​តូច​ ​និង​មធ្យម​ ​ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ​១​៣​៤​នាក់​។​ 

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​បាន​លើកឡើង​ថា​ ​សុវត្ថិភាព​ ​និង​សន្តិសុខ​នៅ​ក្នុង​ Cloud ​មិន​ដូចគ្នានឹង​សន្តិសុខ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​អ្នកនោះ​ទេ​។​ ​វិធានការ​ ​និង​ការ​គិត​ខុសគ្នា​ត្រូវ​បាន​អនុវត្ត​នៅពេលដែល​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដែល​គ្មាន​ការ​គ្រប់គ្រង​ពិតប្រាកដ​នៅ​លើ​ក្លោ​ដ​(​Cloud​)​។​ ​នៅ​ពេល​ប្រើប្រាស់​សេវាកម្ម​ ​Cloud​ ​អង្គភាព​នីមួយៗ​ត្រូវ​វាយ​តម្លៃ​កត្តា​សំខាន់​ៗ​ជាច្រើន​រួម​មានការ​ ​ធ្វើ​កូ​ដ​នី​យ​កម្ម​ទិន្នន័យ​ ​សុវត្ថិភាព​ទិន្នន័យ​ការ​ត្រួតពិនិត្យ​ ​ការ​គ្រប់គ្រង​ទៅលើ​ឯកជន​ភាព​ ​និង​វិធានការ​ផ្សេងទៀត​។​ 

​ឯកឧត្តម​ ​បាន​បន្ត​ទៀត​ថា​ ​សិក្ខាសាលា​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដោយ​ការ​ផ្តល់​ជា​ចំណេះ​ដឹង​បន្ថែម​អំពី​ហា​និ​ភ័យ​ ​និង​ឱកាស​ក្នុង​ការ​ចាប់​យក​នូវ​សេវាកម្ម​ ​Cloud​ ​។​ ​ក្នុង​ខណៈ​ពេល​ដែល​សេវាកម្ម​នៅ​លើ​ ​Cloud​ ​ផ្តល់​នូវ​គុណសម្បត្តិ​ជាច្រើន​ ​ប៉ុន្តែ​នៅពេលដែល​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ ​និង​សុវត្ថិភាព​ ​វា​នៅតែ​ជា​សំណួរ​មួយ​ដែល​មិន​អាច​ឆ្លើយ​បាន​មួយ​រយ​ភាគរយ​នោះ​ទេ​។​ ​សន្តិសុខ​ ​និង​សុវត្ថិភាព​នៅ​លើ​ ​Cloud​ ​គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកផ្តល់​សេវា​ ​និង​អ្នកទទួល​សេវា​ ​ហើយ​ភាគច្រើន​គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បែក​ធ្លាយ​ទិន្នន័យ​ ​ការ​បញ្ចូល​មេរោគ​ ​ការ​បាត់បង់​ទិន្នន័យ​ទាំងស្រុង​ ​ភាព​ងាយ​រងគ្រោះ​ ​ដែល​មាននៅ​ក្នុង​ប្រព័ន្ធ​ ​និង​ការ​គំរាម​គំ​ហែង​ពី​ខាងក្នុង​។​ 

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​ ​ជឿជាក់​ថា​ ​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មីៗ​ ​និង​បទពិសោធន៍​ដើម្បី​បង្កើន​ ​សមត្ថភាព​បច្ចេកទេស​ដល់​អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​កម្ពុជា​ ​ដើម្បី​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​៕​

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី