​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រតិភូ​យុវជន​នៃ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៤​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​យុវជន​នៃ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ​សរុប​ចំនួន​ ​៣​៣​នាក់​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្ដីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​មុននឹង​ចេញដំណើរ​ចូលរួម​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ ​និង​ជប៉ុន​ (S​SEA​Y​P​) ​លើក​ទី​៤​៦​ ​ឆ្នាំ​២​០​១​៩​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្តែង​ការ​ស្វាគមន៍​ដល់​ប្រតិភូ​យុវជន​ ​និង​ផ្តល់​ជា​អនុសាសន៍​ណែនាំ​នូវ​ចំណេះ​ដឹង​ល្អ​ៗ​ ​ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កិច្ចការ​ងារ​សំខាន់​នានា​របស់​អា​ស៊ាន​។​ ​ក្រៅពី​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ផ្តាំផ្ញើ​ដល់​ប្រតិភូ​យុវជន​ឱ្យ​យកចិត្តទុកដាក់​លើ​វប្បធម៌​ ​អរិយធម៌​ ​ទំនៀមទម្លាប់​នៃ​បណ្តា​ប្រទេស​អា​ស៊ាន​ទាំងអស់​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​លើកឡើង​អំពី​សាវ​តា​ខ្លះ​ៗ​របស់​​​ក្រសួង​ ​ប​.​ទ​. ​ព្រមទាំង​ការ​រីក​ចម្រើន​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​នៃ​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ ​បច្ចេកវិទ្យា​ទូរគមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​នៅ​កម្ពុជា​ផង​ដែរ​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជូនពរ​ ​និង​ផ្តែផ្តាំ​អោយ​ប្អូន​ៗ​ចេះ​ថែរក្សា​សុខភាព​ ​ព្រមទាំង​ខិតខំ​ប្រឹងប្រែង​ប្រមូល​យកចំណេះ​ដឹង​ ​និង​បទពិសោធន៍​ថ្មីៗ​ពី​កម្មវិធី​នេះ​ ​ដើម្បី​កសាង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ឱ្យ​ស័ក្តិសម​ជា​យុវជន​តំណាង​ប្រទេសជាតិ​ ​និង​យុវជន​ឆ្នើម​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ ​និង​ជប៉ុន​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១​៩​៧​៤​ ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អា​ស៊ាន​ ​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​យុវជន​ដូចជា​ ​ការ​ពង្រឹង​និង​ពង្រីក​កិច្ចការ​ទំនាក់ទំនង​ ​ការ​រៀនធ្វើការ​ងារ​ជា​ក្រុម​ ​ការផ្លាស់ប្តូរ​បទពិសោធន៍​ ​និង​ចែករំលែក​ចំណេះ​ដឹង​ផ្សេងៗ​៕​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍